បរទេស៖ ម្ចាស់ក្លឹបនិងជាសហប្រធានក្រុមបិសាចក្រហម Man Utd គឺក្រុមគ្រួសារត្រកូល The Glazers ត្រូវបានប្រភពពត៌មាន​នៅអង់គ្លេស​ចុះផ្សាយថាពួកគេនិងមិនមានចេតនាចង់បញ្ចេញថវិកាមួយចំនួនធំដើម្បីត្រៀមប្រឡូកក្នុងទីផ្សារទិញដូរកីឡាករមុនពេលរដូវកាលថ្មីនេះចាប់ផ្តើម នោះទេ ។ វាជាការឆ្លើយតបដ៏សំខាន់មួយគឺបន្ទាប់ពីបរាជ័យនៅ Europa League កាលពីថ្ងៃពុធ និងបញ្ចប់រដូវកាលដោយ​គ្មាន​ឈ្នះ​ពានអ្វី​មួយ​សោះនោះគ្រូបង្វឹកលោក Ole Gunnar Solskjaer​ បានបង្ហើបពីចំនុចសំខាន់ នៃការទិញកីឡាករថ្មីបន្ថែមទៀតមានដូចជា បម្រើ់-ប្រយុទ្ធ  បម្រើការពារ និង បម្រើ-ប្រយុទ្ធស្លាប ដើម្បីពង្រឹងក្រុម មុនយុទ្ធនាការ ២០២១-២០២២ចាប់ផ្តើម ។

Red Knights write letter to Glazers: Lose your stake at the club by 50%

ប្រភពពីគេហទំព័រ The Mirror បានអោយដឹងថាក្រុមមហាសេដ្ឋីសញ្ជាតិអាមេរិកគឺត្រកូល Glazers មិនបានត្រៀមចំណាយប្រាក់ច្រើន នោះទេទោះបីលោក Solskjaer បានដឹកនាំក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ២នៅPremier League ដើម្បីធានាកៅអីទៅលេងនៅ ក្រប​ខ័ណ្ឌ Champions League សម្រាប់រដូវកាលក្រោយក៏ដោយ។

Manchester United target Harry Kane, Sancho, Rice, Torres and Ole Gunnar  Solskjaer set for new contract - Paper Round - Eurosport

ម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាលនៅតែមានទំនាក់ទំនងជាមួយការផ្ទេរយកខ្សែប្រយុទ្ធឆ្នើម Harry Kane និង Erling Braut Haaland ព្រមទាំង Jadon Sancho ប៉ុន្តែតម្លៃខ្លួនរបស់កីឡាករឆ្នើមទាំងពីរក៏មិនធម្មតានោះដែរ ដូច្នេះបញ្ហាហិរញ្ញវត្តុគឺជារឿងអាទិភាព​ដែល​ត្រូវយកមកពិភាក្សាលើរការផ្ទេរនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole