បរទេស៖ លោក Thomas Tuchel ត្រៀមបន្តកិច្ចសន្យាថ្មីជាមួយក្រុមតោខៀវChelsa ក្រោយជួយអោយក្រុមមានមូលដ្ឋាននៅភាគខាងជើងទីក្រុង ឡុងដ៏ឈ្នះជើងឯកChampion league ជាលើកទី២ក្នុងប្រវត្តិសាស្រ្តក្រោយផ្តួលក្រុមគូប្រជែងមកពីអង់គ្លេសដូចគ្នាគឺ Man City នៅវគ្ក ផ្តាច់ព្រ័ត្រនាទីក្រុង Porto កាលពីយប់ថ្ងៃសៅរ៏។
ខ្សែបម្រើអន្តរជាតិអាឡឺម៉ង់កីឡាករ Kai Havertzគឺជាវីរបុរសក្នុងការប្រកួតនេះ ក្រោយមានឪកាសរកគ្រាប់បាល់បញ្ចប់ទីតាំងពីនាទីទី៤២ ក្រោយការបញ្ជូនរបស់មិត្តរួមក្រុម Mason Mount បើទោះបីជាអ្នកចាំទីអន្តរជាតិប្រេស៊ីល Ederson ចេញមកសង្គ្រោះបាល់តែមិនបានទួលលទ្ធផលនោះទេ។ ក្លឹបសង្ឃឹមលើកិច្ចសន្យាបន្តកុងត្រាថ្មីនិងកើតមានឡើងក្នុងពេលឆាប់ៗខាងមុខនេះ សម្រាប់អ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់ក្រោយពី បានចូលមកដឹកនាំក្លឹប បានត្រឹមតែ ១២៤ ថ្ងៃប៉ុណ្ណោះជាមួយការចុះកិច្ចសន្យារយៈពេល១៨ខែ បន្ទាប់ពីត្រូវក្លឹបPSGបញ្ចប់តំណែងហើយ មកកាន់តួនាទីជំនួសលោកFrank Lampardកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០២១កន្លងទៅ។
គ្រូបង្វ័យវ័យ ៤៧ឆ្នាំ បានបង្ហាញអារម្មណ៏រំភើបរីករាយនឹងពេលវេលាល្អបំផុតក្រោយជួបផ្ទាល់ជាមួយនិងម្ចាស់ក្លឹបលោក Roman Abramovich ជាលើកដំបូងនៅលើទីលាន Estadio do Dragao ក្នុងទីក្រុង Porto បន្ទាប់ពីChelsea លើកពានជាលើកទី២ ក្នុងប្រវត្តិសាស្រ្តគិតចាប់តាំងពីពួកគេឈ្នះChampion League ជាលើកដំបូងនៅឆ្នាំ២០១២។ លោកTuchel បានសាងប្រវត្តិសាស្រ្តដ៏ល្អបំផុត ក្នុងអាជីពផងដែរ ក្រោយពីខកខានជួយPSGលើកពានកាលពីរដូវកាលចាស់ ក្រោយបរាជ័យក្រោមថ្វីជើងក្រុមBayern Munich៕
ប្រភពព័ត៍មាន៖ Sportsmole