ខ្សែបម្រើ-ប្រយុទ្ធស្លាប Juan Cuadrado នឹងអវត្តមានសម្រាប់ជើងទី១ នៃការប្រកួតក្របខណ្ឌទ្វីបអឺរ៉ុប Champion League ទល់នឹងក្រុមមាន់ខ្នាយមាស Tottenham នាថ្ងៃទី១៣ កុម្ភៈខាងមុខនេះ ប៉ុន្តែរូបគេអាចនឹងវិលចូលមកប្រកួតទាន់ពេលនាថ្ងៃទី៧ មិនា ក្នុងការប្រកួងជើងទី២ បន្ទាប់ពីរងរបួស និងត្រូវវះកាត់ក្រលៀន ខណៈក្រុមការពារជើងឯក SerieA មួយនេះសង្ឃឹមថាកីឡាករវ័យ ២៩ឆ្នាំរូបនេះ នឹងខកខានចូលរួមប្រកួតយ៉ាងតិច ៤សប្តាហ៏។
នៅក្នុងគេហទំព័រផ្លូវការរបស់ក្លឹបបានសរសេរថាៈ Cuadrado កីឡាករក្រុមជម្រើសជាតិ កូឡុំប៊ីរូបនេះ រកគ្រាប់បាល់បាន ៣គ្រាប់ និង ១១ Assist សម្រាប់រដូវកាលថ្មីនេះ នឹងអវត្តមានរហូតដល់ ៥សប្តាហ៏ និងបានធ្វើការវះកាត់នាថ្ងៃអង្គារបន្ទាប់ពីប្រឈមនឹងបញ្ហាក្រលៀន។
ក្រុម Juventus ទទួលបានជ័យជំនះ ៨ប្រកួតចុងក្រោយក្រោយគ្រប់ក្របខណ្ឌប្រកួត និងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម Atlanta ក្នុងការប្រកួត Copa Italia វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃអង្គារសប្តាហ៏ក្រោយផងដែរ។
ប្រភព៖ sportskeeda
Via :Cambosport