បរទេស៖ លោក Jack Ambler ដែលជាអ្នកគាំទ្ររបស់ក្លិប Chelsea នឹងមានការចងចាំពីការទទួលជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌ Champions League លើក្រុម Manchester City ខ្លាំងជាអ្នកគាំទ្ររូបណាទាំងអស់ ខណៈដែលសំបុត្រទស្សនាដែលមានតម្លៃ៤៥០ផោន (ស្មើនឹង៦៣៨ដុល្លារអាមេរិក) ប្រែជាគ្មានតម្លៃអ្វីសោះ ហើយរូបគេត្រឹមតែអាចទស្សនាការប្រកួតជាមួយនឹងប្តី-ប្រពន្ធព័រទុយហ្គាល់មួយគូទៅទិញ។
បុរសវ័យ២៧ឆ្នាំរូបនេះ បានធ្វើទៅកាន់ទីក្រុង Porto ដើម្បីទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងមិត្តភក្តិ៣នាក់ផ្សេងទៀត។ ប៉ុន្តែ ទោះបីជាយ៉ាងណា ស្របពេលដែលមិត្តភក្តិរបស់គេបានធ្វើដំណើរទៅកាន់កីឡដ្ឋាន និងបានឃើញពីគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Kai Havertz នៅតង់ទី១ ដើម្បីជួយឲ្យ Chelsea ទទួលជ័យជម្នះ ១-០ Ambler មិនបានទៅឡើយ។ អ្នកគាំទ្ររូបនោះបានប្រាប់ទូរទស្សន៍ BBC Sport ថា៖ «ពិតមែនហើយ ខ្ញុំមានសំបុត្រដែលមានតម្លៃ៤៥០ផោន ហើយខ្ញុំមិនបានទៅទស្សនានៅកីឡដ្ឋានឡើយ»។ ផ្ទុយទៅវិញ រូបគេបានទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលអនុញ្ញាតឲ្យអ្នកគាទ្រត្រឹមតែ៦០០០នាក់ប៉ុណ្ណោះ ទៅទស្សនាកីឡដ្ឋានផ្ទាល់នោះ ជាមួយនឹងប្តីប្រពន្ធនៅផ្ទះរបស់ពួកគេទៅវិញ។ លោក Ambler បាននិយាយថា៖ «ហេតុនេះ ខ្ញុំបានទស្សនានៅផ្ទះរបស់ប្តីប្រពន្ធព័រទុយហ្គាល់មួយគូ។ ពួកគាត់ពិតជារាក់ទាក់ណាស់។
ខ្ញុំចាំថា បានមើលជាមួយនឹង Paulo និង Nadina ហើយពួកគាត់បានអញ្ជើញឲ្យខ្ញុំចូលក្នុងផ្ទះរបស់ពួកគាត់ ហើយខ្ញុំក៏បានទស្សនាការប្រកួតនៅលើ Tablet តែម្តង»។ មិត្តភក្តិម្នាក់របស់គេ បាននិយាយថា រូបគេមិនដឹងថា Ambler មានបញ្ហាអ្វីឡើយបានជាមិនទៅទស្សនាការប្រកួតដោយផ្ទាល់៕
ប្រភពព័ត៌មាន៖ Channel News Asia