បរទេស៖ អ្នកចាត់ការទូទៅរបស់ក្លឹប Paris Saint-Germain លោក Mauricio Pochettino បានប្រាប់ក្លឹបយក្សដែលមូលដ្ឋានប្រទេសបារាំងមួយនេះថារូបលោកចង់ចាកចេញ ខណៈសារព័ត៍ជាច្រើនបានចុះផ្សាយថាក្លឹប Real Madrid និង Tottenham ​ចាប់អារម្មណ៍លើរូបលោក។

Tottenham contact Mauricio Pochettino over possible return as manager -  Cartilage Free Captain

 

លោក Pochettino ត្រូវបានក្លឹប PSG តែងតែជាអ្នកចាត់ទូទៅរបស់ក្លឹបជំនួយលោក Thomas Tuchel ក្នុងឆ្នាំ២០២០នេះ ខណៈបញ្ចប់រដូវកាលនេះរូបលោកបានជួូយអោយក្លឹប PSG ឈ្នះពាន Coupe de France និង Trophee des Champions double។ ទោះបីជាយ៉ាងណាក្លឹប PSG បានរបូតពានរង្វាន់សំខាន់ៗពីរគឺ UEFA Champions League និង Ligue ខណៈមានពាក្យចចាមរាមថាលោក Pochettino ត្រូវបានក្លឹប Tottenham ចាប់អារម្មណ៍ចង់បានរូបលោកទៅវិញ។ ហើយទន្ទឹមនេះលោក Zidane ទើបតែលាលែងពីតំណែងជាគ្រូបង្វឹកក្លឹប Real Madrid ហើយគេជឿជាក់ថាលោក Pochettino គឺបេក្ខភាពនាំមុខគេក្នុងការជំនួសកន្លែងរបស់លោក Zidane។

Pochettino informs PSG of desire to leave amid Real & Tottenham interest |  Goal.com

បើយោងទៅតាមសារព័ត៍មាន Goal បានអោយដឹងថាលោក Mauricio Pochettino បានជូនដំណឹងដល់ក្លឹប PSG ថារូបលោកចង់ចាកចេញពីក្លឹប ប៉ុន្តែទោះបីជាយ៉ាងគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះនៅសល់កិច្ចសន្យា១ឆ្នាំទៀតជាមួយនឹងក្លឹប PSG៕

 

ប្រភពព័ត៍មាន៖ Sportsmole