បរទេស៖ លោក Carlo Ancelotti បាន​ចូលរួម​ជាមួយ​នឹងក្លិប Real Madrid ជាថ្មី ក្នុងនាម​ជា​គ្រូបង្វឹក​សម្រាប់​រយៈពេល​៣​រដូវ​កាល​​បន្ទាប់​។ នេះបើយោង​​ទៅ​តាមការ​ប្រកាស​របស់​ក្លិប​យក្ស​អេ​ស្ប៉ាញ​មួយនេះ កាល​ពីថ្ងៃ​អង្គារ​។

Carlo Ancelotti reportedly in talks over a return to Real Madrid | Witney  Gazette

គ្រូបង្វឹក​សញ្ជាតិ​អ៊ី​តាលី​វ័យ​៦១​ឆ្នាំ​រូបនេះ ដែល​នឹង​ចូល​ជំនួស​កន្លែង​របស់​លោក Zinedine Zidane បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Twitter ថា៖​ «សួស្តី​ទីក្រុងម៉ាឌ្រីដ»​។ លោក Ancelotti ដែល​បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Champions League ជាមួយនឹងក្លិប Real Madrid អំឡុង​ពេល​នៃ​​ការ​ដឹកនាំ​ជាលើក​ដំបូង​របស់ក្លិប​ក្នុងក្លិប​នេះ នៅ​ចន្លោះ​ឆ្នាំ​២០១៣ និង​២០១៥​នោះ នឹង​ចុះ​ហត្ថលេខា​​​លើ​កិច្ច​សន្យា​របស់​លោក និង​បង្ហាញមុខ​ជាផ្លូវ​ការ​ចំពោះ​មុខ​សារ​ព័ត៌​មាន នៅ​ថ្ងៃពុធ​នេះ​។ នេះ​បើយោង​ទៅតាម​ការ​ប្រកាស​របស់​ក្លិបក្នុងសេចក្តីថ្លែ​ងការណ៍មួយ​។ ក្លិប Real Madrid បាន​ចំណាយ​ពេល​តិច​ជាង​១​សប្តាហ៍​ប៉ុណ្ណោះក្នុងការ​រក​អ្នក​ជំនួស​កន្លែង​របស់​លោក Zidane​ដែល​បាន​បញ្ចប់​ពេល​វេលា​ដឹកនាំ​ជាលើក​ទី​២​របស់​លោក​ក្នុងនាម​ជា​គ្រូបង្វឹក​កាលពីថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​រិះ​គន់លើការ​​បាត់បង់​ទំនុក​ចិត្ត​លើ​រូប​​លោក ពី​សំណាក់​ថ្នាក់ដឹកនាំ​។

Real Madrid Consider Ancelotti as Zidane Replacement | Al Bawaba

ផ្ទុយ​ទៅ​វិញ លោក Ancelotti នឹង​ត្រូវ​វិល​ទៅ​ធ្វើ​ការ​ជាមួយនឹងប្រធានក្លិប​លោក Florentino Perez វិញ ក្រោយពី​ត្រូវ​បាន​បណ្តេញ​ចេញពី Real កាលពីឆ្នាំ​២០១៥ ពោល​គឺ​ ត្រឹម​តែ​រយៈពេល​១​ឆ្នាំ​ប៉ុណ្ណោះ ក្រោយពី​ជួយ​ឲ្យ Real ឈ្នះ​ពាន Champions League ជាលើក​ទី​១០​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia