Borussia Dortmund បានចុះហត្ថលេខាជាមួយកីឡាករ Michy Batshuayi ក្នុងការខ្ចីជើងពីក្រុមតោខៀវ Chelsea សម្រាប់រដូវកាលឆ្នាំ 2017/18 ដែលជាការផ្លាស់ប្តូរមួយសម្រាប់ក្រុមការពារតំណែងជើងឯកនៅថ្ងៃផុតកំណត់នេះ។

ទី១ ការចាកចេញរបស់គាត់បានទ្រោះត្រាយផ្លូវសម្រាប់ការចុះហត្ថលេខារវាង Olivier Giroud និង Arsenal ។ ទី២ គឺនាំឱ្យក្រុម Arsenal ប្រកាសជាផ្លូវការនូវការចុះហត្ថលេខារបស់កីឡាករ Pierre-Emerick Aubameyang មកពីក្លឹប Dormund នៅក្របខណ្ឌ Bundesliga របស់អាល្លឺម៉ង់។

គេហទំព័រ BBC បានចុះផ្សាយពីការផ្លាស់ប្តូរក្រុមរបស់ខ្សែប្រយុទ្ធបែលហ្សិក Batshuayi ខណៈក្រុម Dortmund បានបញ្ចេញទស្សនៈយល់ឃើញរបស់ក្រុមថាៈ ពួកគេបានទិញកីឡាករល្អម្នាក់នៅពេល នេះ ស្របពេលខ្សែប្រយុទ្ធបច្ចុប្បន្នគឺ Alvaro Morata រកបាន ១០គ្រាប់ហើយនៅរដូវកាលនេះ ក្រោយការចូលលេង ៩៩៦នាទីកន្លងមក បន្ទាប់ពីផ្ទេរពីក្រុម Real Madrid នៅដើមរដូវកាល។

ប្រភព៖ marca
Via :Cambosport