បរទេស៖ ក្រុមបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការណ៏ថាពួកគេនឹងបង្កើតក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់អ្នកគាំទ្រ ដើម្បីធានាថាទស្សនវិស័យរបស់ពួកគេនិងជាចំណែកមួយដ៏សំខាន់ដើម្បីយកមកអភិវឌ្ឍនិងដំណើរការនៃការសម្រេចចិត្តរបស់ក្លឹប ។

Glazer promises Manchester United fans a voice - AS.com

ក្លឹបជើងឯកអង់គ្លេស២០សម័យនេះក៏បានបញ្ជាក់ផងដែរថាពួកគេបានផ្តួចផ្តើមការសន្ទនាដោយផ្ទាល់ជាមួយ MUST (Manchester United Supporters Trust) ក្នុងគោលបំណងដើម្បីកំណត់អត្តសញ្ញាណសម្រាប់កម្មវិធីចែករំលែកពត៌មាន​ដល់អ្នកគាំទ្រ​គោល​បំណង​ដើម្បី​ទទួល​បានអត្ថប្រយោជន៍ទៅវិញទៅមក។

Fan ownership: Manchester United may sell shares to supporters | Daily Sabah

ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីសហប្រធានក្លឹបនិងជាមហាសេដ្ឋីសញ្ជាតិអាមេរិកលោកJoel Glazer បានចូលរួមក្នុងវេទិកា​អ្នកគាំទ្រ​លើកដំបូងរបស់លោកកាលពីថ្ងៃសុក្រម្សិលមិញនេះ។ លោក Glazer ក៏បាននិយាយនៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ដែលត្រូវ​បានដកស្រង់នៅលើគេហទំព័រផ្លូវការរបស់ក្លឹប ថាៈ ខ្ញុំរីករាយដែលបានចូលរួមវេទិការបស់អ្នកគាំទ្រដើម្បីស្តាប់ទស្សនៈរបស់អ្នកគាំទ្រដោះ​ស្រាយសំណួររបស់ពួកគេនិងចែករំលែកក៏ដូចជាកែលំអរគំនិតនិងអំពីវិធីដែលយើងធ្វើ ការជាមួយគ្នា។ក្នុងនាមជាម្ចាស់​យើងចង់​បាន​ដូចគ្នានឹងអ្នកគាំទ្រដែរគឺអោយក្រុមទទួលបានជោគជ័យនិងខ្លាំងក្លាហើយយើងចង់ធ្វើការធ្វើការងារជាដៃគូសហការដើម្បីសម្រេចគោលបំណងទាំងនោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole