បរទេស៖ ភ្នាក់ងាររបស់ Christian Eriksen បាននិយាយថាខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាករូបនេះគឺដឹងខ្លួន ហើយនឹងអាចនិយាយនៅមន្ទីរពេទ្យបានហើយ។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានដួលសន្លប់អំឡុងពេលការប្រកួត Euro 2020 រវាងក្រុមជម្រើសជាតិដាណឺម៉ាកទល់នឹងក្រុមជម្រើសជាតិហ្វាំងឡង់កាលពីថ្ងៃសៅរ៍ដែលនាំឱ្យការប្រកួតត្រូវបានពន្យារពេលក្រោយចប់តង់ទីមួយ។ Eriksen បានទទួលការសង្គ្រោះបេះដូងភ្លាមៗ នៅលើទីលាន ប៉ុន្តែក្រោយពីពេលនោះមកគាត់មានស្ថេរភាពធម្មតាវិញក្រោយពីបានបញ្ជូនទៅមន្ទីពេទ្យ។
អ្នកសារព័ត៍មានដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាងថាភ្នាក់ងាររបស់ Eriksen លោក Martin Schoots បានអោយដឹងថាខ្សែបម្រើរបស់ក្លឹប Inter Milan គឺអាចដកដង្ហើម និងនិយាយបានធម្មតាវិញហើយ។
ប្រភពព័ត៍មាន៖ Sportsmole
 
                
