បរទេស៖ កីឡាករ Kieffer Moore រកបានគ្រាប់បាល់តាមស្មើនៅពេលដែលក្រុមជម្រើសជាតិវែលបើកយុទ្ធនាការ Euro ២០២០ របស់ពួកគេជាមួយនឹងក្រុមជម្រើសជាតិស្វីសដោយលទ្ធផលស្មើ ១-១ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិកនៅបាគូ។

Kieffer Moore header and Danny Ward saves give Wales a point vs Switzerland in Euro 2020 Group A

កីឡាករ Bareel Embolo បានរកគ្រាប់នាំមុខអោយក្រុមជម្រើសជាតិស្វីសមុននៅនាទីទី៤៩ដោយការតែតបញ្ចូលទីបានយ៉ាងល្អមុននឹងខ្សែប្រយុទ្ធ Kieffer Moore អាចរកគ្រាប់បាល់តាមស្មើវិញអោយក្រុមជម្រើសជាតិវែលនៅនាទីទី៧៣។ ក្រុមជម្រើសជាតិស្វីសមានឱកាសក្នុងការយកឈ្នះការប្រកួតនេះទៅហើយ ដោយពួកគេអាចបានមួយគ្រាប់ទៀតនៅពេលជិតបញ្ចប់ប្រកួត ប៉ុន្តែត្រូវបដិសេធវិញដោយការពិនិត្យ VAR ឃើញថាជាបាល់ Offside ខណៈបញ្ចប់ការប្រកួតក្រុមទាំងបានត្រឹមចែកគ្នាម្នាក់១ពិន្ទុប៉ុណ្ណោះនៅថ្ងៃបើកឆាក Euro 2020 របស់ពួកគេក្នុងពូល A។

WATCH- EURO 2020: Wales Vs Switzerland- Wales and Switzerland play it out for an eventful draw » FirstSportz

គួរបញ្ជាក់ផងដែលថាក្រុមជម្រើសជាតិអង់គ្លេសនិងត្រូវបើឆាកពូល D ដោយត្រូវជួបជាមួយនឹងក្រុមជើងឯករង World Cuo 2018 ក្រូអាតនៅឯកីឡដ្ឋាន Wembley នៃចក្រភពអង់គ្លេសនៅថ្ងៃអាទិត្យទី១៣ខែមិថុនាឆ្នាំ២០២១វេលាម៉ោង៨យប់ (ម៉ោងនៅកម្ពុជា)៕

ប្រភពព័ត៍មាន៖ Sportsmole