បរទេស៖ Christian Eriksen បានធ្វើការចែករំលែករូបថតដែលថតដោយខ្លួនឯង ( Selfie )ប្រកបដោយស្នាមញញឹមលើកដំបូងបំផុតនៅលើគ្រែក្នុងមន្ទីរពេទ្យជាមួយនឹង ការផ្តល់នូវមេដៃដ៏ធំមួយ។ មាន័យថាចង់សម្តែងការដឹងគុណនិងអរគុណ សម្រាប់អ្នកគាំទ្របន្ទាប់ពីរូបគេត្រូវបានជួយសង្គ្រោះអោយរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតដោយសារជំងឺគាំងបេះដូងក្នុងការប្រកួតបើកឆាកព្រឹត្តការណ៏ប្រកួតពានរង្វាន់ Euro ២០២០ ពេលដែលម្ចាស់ផ្ទះដាណឺម៉ាកទទួលស្វាគមន៏ក្រុមភ្ញៀវហ្វាំងឡង់។

ខ្សែបម្រើក្រុម Inter Milan វ័យ ២៩ ឆ្នាំរូបនេះបានដួលសម្លប់លែងដឹងខ្លួននៅលើទីលានប្រកួតនៅមុនបញ្ចប់ការប្រកួតតង់ទី១ក្រោយទទួលបានបាល់ពីមិត្តរួមក្រុមក្នុងការប្រកួតពូល B កាលពីថ្ងៃសៅរ៍នៅឯកីឡដ្ឋាន Parken នៃទីក្រុង Copenhagen ។អតីតកីឡាករក្រុមមាន់ខ្នាយមាសTottenham និង Ajaxរូបនេះត្រូវបានក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបឋមដោយផ្តាល់នៅលើ ទីលានប្រកួតមុនពេល បញ្ជូនទៅកាន់មន្ទីរពេទ្យជាកន្លែងដែលគាត់បានទទួលការព្យាបាលនិងថែទាំងទាំងយ៉ាងយកចិត្តទុកដាក់បំផុត បន្ថែមទៀត។ទោះយ៉ាងណាស្ថានភាពរបស់Eriksen នាពេលនេះមានភាពប្រសើរឡើងហើយកំពុងវិលត្រលប់មករកស្ថានភាពប្រក្រតីឡើងវិញច្រើនផងដែរ ។
ក្នុងហេតុការណ៏នោះដែរប្រធានក្រុមជម្រើសជាតិដាណឺម៉ាកលោក Simon Kjaer និងបុគ្គលិកពេទ្យព្រមទាំងអាជ្ញាកណ្តាលលោក Anthony Taylor ត្រូវបានទទួលការកោតសរសើរចំពោះការឆ្លើយតបយ៉ាងឆាប់រហ័សក្រោយឃើញហេតុការណ៏ដែល Eriksen បានដួលសន្លប់។ទោះយ៉ាងណាការក្រុមភ្ញៀវមានឪកាសរកបានជ័យជំនះនៅ តង់ទី ២ ដោយកីឡាករ Joel Pohjanpalo សម្រាប់ហ្វាំងឡង់៕
 
                