បរទេស៖ លោក Roberto Mancini គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ការឈ្នះពានសំខាន់ជាងការសម្រេចបាននូវកំណត់ត្រានានាទៅទៀត ខណៈដែលក្រុមជម្រើសជាតិអ៊ីតាលី បានបន្តការមិនស្គាល់ចាញ់របស់ពួកគេរហូតដល់ទៅ៣០ប្រកួត ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិវេលស៍ក្នុងលទ្ធផល ១-០។
ក្រុមជម្រើសជាតិអ៊ីតាលី បានទទួលជ័យជម្នះ២៥លើក និងស្មើ៥លើក បើគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ ដែលស្មើនឹងកំណត់ត្រាមួយ ដែលត្រូវបានបង្កើតឡើង ក្រោមការដឹកនាំរបស់លោក Vittorio Pozzo នៅចន្លោះឆ្នាំ១១៩៣៥ និងឆ្នាំ១៩៣៩។ លោក Mancini បានឲ្យដឹងថា៖ «វាជារឿងល្អក្នុងការតាមស្មើកំណត់ត្រាដូចជាលោក Pozzo។ ប៉ុន្តែ គាត់បានឈ្នះពានសំខាន់ៗជាងការប្រកួត៣០លើកទៅទៀត។ យើងពិតជារីករាយ ពីព្រោះរាល់កីឡាករទាំងអស់បានបង្កើតឲ្យមានការប្រកួតដ៏អស្ចារ្យ ហើយការផ្លាស់ប្តូរកីឡាករ៨នាក់ ក្នុងពេលចាប់ផ្តើមប្រកួត វាមិនមែនជារឿងចាំបាច់ដែលត្រូវធ្វើឡើយ»។
លោកបានបន្ថែមទៀតថា៖ «ខ្ញុំគួរតែបានផ្លាស់ប្តូរ ប្រសិនបើការប្រកួតនេះគឺជាការប្រកួតកាត់សេចក្តី។ ខ្ញុំចង់បានភាពខ្លាំង និងក្លែវក្លា ក្នុងការប្រកួតនេះ។ យើងត្រូវតែធ្វើឲ្យបានចាប់តាំងពីដើមទី។ យើងមានកីឡាករ២៦នាក់ ហើយយើងត្រូវការឲ្យពួកគេលេង និងពេលមានដើម្បីលេង។ ពិតណាស់ វានឹងលំបាកបន្តិចក្នុងការជ្រើសរើស»៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

