បរទេស៖ ក្រុមបិសាចក្រហម Man Utd ត្រៀមផ្តល់សំណើរ Paul Pogba នូវកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំជាមួយនិងប្រាក់ឈ្នួល ពលកម្មនឿយហត់ប្រមាណ ៤០០,០០០ ផោនក្នុងមួយសប្តាហ៍ស្របពេលកិច្ចសន្យាចាស់របស់សមាជិកជ័យលាភី World Cup ២០១៨និងអស់សុពលភាពនៅខែមិថុនាឆ្នាំក្រោយ ។
មានន័យថាការផ្តល់ជូននេះនឹងធ្វើឱ្យរូបគេក្លាយជាកីឡាករដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្របខណ្ឌ Premier League ក៏ព្រោះតែក្លឹបបានបង្ហាញភាពសង្ឃឹម ក្នុងការបន្តកុងត្រាថ្មីមុនពេលរដូវកាលថ្មីចាប់ផ្តើម ស្របពេលPogba កំពុងតែបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិក្នុងព្រឹត្តការណ៏ Euro ២០២០។ គួរបញ្ជាក់ថា Pogba បច្ចុប្បន្នមានប្រាក់ឈ្នួលប្រចាំសប្តាហ៏ត្រឹមតែ ៣០០.០០០ ផោនក្នុងមួយសប្តាហ៍ និងរកបានគ្រាប់បាល់ ៦ ដងព្រមទាំងបង្កើតឪកាសបញ្ចប់ទី ៩ លើកក្នុងការបង្ហាញខ្លួន ៤២ ប្រកួតសំរាប់ Man Unitedកាលពីរដូវកាលចាស់។ មានក្លឹបយក្សធំៗនៅលីកកំពូលអឺរ៉ុប៣ផ្សេងគ្នាមានដូចជាក្លិបមួយចំនួនរួមទាំង Paris Saint-Germain, Real Madrid និង Juventus នៅតែបន្តទាក់ទងចង់ចុះហត្ថលេខានាំយកខ្សែបម្រើអន្តរជាតិបារាំងរូបនេះមករួមក្រុម ។
ភ្នាក់ងារផ្ទាល់របស់ Pogba គឺលោក Mino Raiola បានធ្វើការពិភាក្សាជាមួយ PSG កាលពីសប្តាហ៍មុនជុំវិញលទ្ធភាពនៃការផ្ទេរយកPogbaទៅកាន់រដ្ឋធានីរបស់ប្រទេសបារាំង តែសាមីខ្លួនមានចេតនាចង់ចូលរួមជាមួយ Real Madrid ទោះបីលោក Zinedine Zidane បានលាលែងតំណែងពី គ្រូបង្វឹកទៅហើយក៏ដោ៕
ប្រភពព័ត៍មាន៖ Sportsmole