បរទេស៖ ខ្សែការពារក្រុមជម្រើសជាតិហូឡង់ Daley Blind បាននិយាយរិះគន់ទៅលើការវិភាគរបស់ពិធីករកីឡាមួយចំនួនដោយមិនបានបញ្ចេញឈ្មោះជុំវិញអនាគតរបស់កីឡាករ Christian Eriksen ក្នុងវិស័យបាល់ទាត់ ហើយជឿជាក់ថាមិត្តរួមក្រុមចាស់របស់ខ្លួនអាចបន្តលេងបាន បើទោះបីជាធ្លាប់ជួបបញ្ហាជំងឺបេះដូងនាពេលថ្មីៗនេះកន្លងមកយ៉ាងណាក៏ដោយ។

កីឡាករអន្តរជាតិដាណឺម៉ាករូបនេះបានគាំងបេះដូងដួលសន្លប់អំឡុងពេលបរាជ័យពេលប្រកួតជាមួយក្រុមភ្ញៀវហ្វាំងឡង់ និងត្រូវបានសង្គ្រោះបឋមមុនពេលបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវីត មុនពេលបង្ហោះរូបភាពពីអការៈបានល្អប្រសើរ និងបានចេញពីមន្ទីរពេទ្យកាលពីថ្ងៃសុក្រ ពោលគឺរយៈពេលតែប្រាំមួយថ្ងៃក្រោយ បន្ទាប់ពីឆ្លងកាត់ការវះកាត់ដោយជោគជ័យរួចមក។

រំលឹកដល់ហេតុការដូច្នេះ Blind ដែលធ្លាប់ជួបហេតុការណ៏ដូច្នេះចំនួនពីរដងកាលក្នុងឆ្នាំ ២០១៩ នៅតែមានការជឿជាក់ថា អតីតមិត្តរួមក្រុម Ajax នៅតែមានឱកាសបន្តអាជីពបាល់ទាត់របស់ខ្លួនបាននៅពេលខាងមុខនេះ។ Blind បានបញ្ចាក់ប្រាប់យ៉ាងដូជ្នេះថា៖ «វាពិតជាធ្វើអោយខ្ញុំមានអារម្មណ៏រំជួលចិត្ត។ ខ្ញុំបានឆ្លងកាត់ឧបសគ្គ និងជួបហេតុការណ៏ដូច្នេះ មុនពេលមានឪកាសបានបង្ហាញខ្លួន សម្រាប់ហូឡង់នៅក្នុងការប្រកួតព្រឹត្តការណ៏ Euro ២០២០ នេះ ខ្ញុំមានមោទនភាពចំពោះខ្លួនឯងដែលនៅតែមានលទ្ធភាពប្រកបអាជីពបានមកដល់ពេលបច្ចុប្បន្ន ប៉ុន្តែវាពិតជាស្ថានភាពដ៏ពិបាកប្រឈមណាស់។ ក៏ព្រោះតែរឿងហេតុដូចគ្នានេះកើតមានឡើងចំពោះខ្ញុំ វាពិតជាមានអត្ថន័យថាខ្ញុំត្រូវបញ្ចប់អាជីពទាំងស្រុង តែសូមមើលមកខ្ញុំឡើងវិញថាខ្ញុំមានលទ្ធភាពអាចធ្វើបាន កម្រិតណា។ ដូច្នេះកុំបោះបង់អោយ Eriksen ស្ថិតក្នុងភាពឯកាអី»៕
ប្រភពព័ត៍មាន៖ Metro
 
                