បរទេស៖ អ្នក​ចាំទី Manuel Neuer បាន​បញ្ជាក់​ថា ក្រុម​បាល់​ទាត់​ជម្រើស​ជាតិអាល្លឺ​ម៉ង់ កំពុង​តែ​រីក​​រាយ​ក្នុងការ​វិល​ទៅកាន់​កីឡដ្ឋាន Wembley ដើម្បី​ជួប​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អង់គ្លេស ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយនៃព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០២០ ពោលគឺ​រយៈពេល​២៥​ឆ្នាំ ក្រោយពី​បានផ្តល់ការ​ខក​ចិត្ត​ដល់​អង់គ្លេស ក្នុងយុទ្ធ​​នា​ការ​នេះ​។

ក្រុម​ជម្រើស​ជាតិ​​អាល្លឺ​ម៉ង់ បានប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចេញ​ពី​ពូល F កាលពី​ថ្ងៃពុធ នៅ​មុន​ពេល​កីឡាករ​បម្រុង Leon Goretzka បាន​រក​គ្រាប់បាល់​តាមស្មើ​ដ៏សំខាន់​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ដើម្បី​ទទួល​បាន​លទ្ធ​ផល​ស្មើ ២-២ ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ហុងគ្រី និង​ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់​លោក Joachim Loew ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​ បច្ចុប្បន្ន ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ នឹងត្រូវ​ប៉ះ​ក្រុម​អង់គ្លេស របស់លោក Gareth Southgate នៅ​ថ្ងៃ​អង្គារ សប្តាហ៍​ក្រោយ ដើម្បី​ប្រជែង​យកកៅអី​ទៅ​វគ្គ៨​ក្រុម​ចុងក្រោយ​។ អ្នក​ចាំ​ទី​អន្តរ​ជាតិ​​អាល្លឺ​ម៉ង់ Neuer បាន​ឲ្យដឹងថា៖ «វា​គឺ​ជាការ​ប្រកួត​ដ៏រំភើប​មួយ និងពិត​ជា​តាន​តឹង​​។ អង់គ្លេស នឹង​ក្លាយ​ជាការ​ប្រកួតមួយ​ខុស​គ្នា​ទាំង​ស្រុង​។ យើង​ចង់​ទៅ​វគ្គ​បន្ត​ទៀត​ ហើយ Wembley ពិត​ជា​សក្តិ​សម​នឹង​យើង​ណាស់​»​។

Wembley suits us': Germany relish facing England in last 16 | Sports – Diverse Bulletin

អង់​គ្លេស នឹង​សម្លឹង​រកការ​សងសឹក​ចំពោះ​ការ​រង​បរា​ជ័យ​របស់​ពួកគេ​ក្នុង Euro ឆ្នាំ​១៩៩៦ វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រោមស្នា​ដៃក្រុម​អាល្លឺ​ម៉ង់ នា​កីឡដ្ឋាន Wembley ក្រោយ​ពី​ក្រុម​ម្ចាស់​ផ្ទះ​បាន​ចាញ់​ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី ស្រ​បពេល​ដែល​អាល្លឺ​ម៉ង់ បាន​បន្ត​ទៅ​ផ្តួលក្រុម​សា​ធារណ​រដ្ឋឆែក ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​៕

ប្រភព​ព័ត៌​​មាន៖ Channel News Asia