បរទេស៖ Ethan ប្អូនប្រុសរួមផ្ទៃម្តាយតែមួយជាមួយខ្សែប្រយុទ្ធឆ្នើម Kylian Mbappe បានចុះកុងត្រាថ្មីរយៈពេល ៣ ឆ្នាំជាមួយ ក្លឹប​Paris Saint-Germain ។ ដោយយោងតាមគេហទំព័រផ្លូវការរបស់ក្លឹបបានបញ្ជាក់អោយដឹងថាយុវជនមាន វ័យ ១៥ ឆ្នាំ Ethan Mbappe បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយសុពលភាពរហូតដល់រដូវក្តៅឆ្នាំ ២០២៤ មានន័យថា រូបគេនិងត្រូវបន្តលេងនៅទឹកដីParc Des Princes សម្រាប់ក្រុមយុវជនថ្នាលក្លឹបរហូត៣រដូវកាលបន្ថែមទៀត។

B/R Football on Twitter: "Another Mbappe in town. Kylian Mbappe's brother, Ethan  Mbappe, signs a contract with PSG until 2024 ✍️… "

កើតក្នុងឆ្នាំ២០០៦Ethan មានសមត្ថភាពលេងនៅប្រយុទ្ធជួរមុខ និងកណ្តាល​ក្រោយខណៈដែលរូបគេបាន​បង្ហាញទម្រង់​លេង គួរអោយចាប់អារម្មណ៍យ៉ាងខ្លាំងពេលព្រឹត្តិការណ៏ប្រកួតពានរង្វាន់ International Champions Cup Futures កាលពីឆ្នាំ ឆ្នាំ២០១៩។

The small brother of Mbappé, Ethan, causes feeling in the MIC

ប្រិយមិត្តអ្នកគាំទ្រ PSG នៅលើយមិនទាន់ស្ងប់ចិត្តនោះទេ ក៏ព្រោះតែពួកគេចង់ឃើញKiyan Mbappe ដែលជា​បងប្រុសបង្កើតរបស់Ethan និងជាខ្សែប្រយុទ្ធឆ្នើមជួរមុខនិងបន្តចុះកិច្ចសន្យាថ្មីលេងអោយក្លឹបដូចជា ប្អូនប្រុស​របស់​ខ្លួន​នៅឡើយនោះ ។គួរបញ្ជាក់ថាសមាជិកជ័យលាភីWorld Cup Mbappe ២០១៨ បច្ចុប្បន្នមានវ័យ ២២ ឆ្នាំនៅ​សល់ កិច្ចសន្យាតែ ១ ឆ្នាំទៀតប៉ុណ្ណោះលើកិច្ចសន្យាស្របពេល​ដែលរូបគេកំពុងតែផ្តោតអារម្មណ៏ជួយក្រុម​មាន់​គក​​បារាំងក្នុង យុទ្ធនា ករEuro២០២០ ដោយមិនទាន់បង្ហើបពីពេលវេលាបន្តកុងត្រាថ្មីនៅឡើយទេ។