បរទេស៖ ក្រុមជម្រើសជាតិអ៊ីតាលីត្រៀមបំបែកឯតទគ្គកម្មរយៈពេល ៨២ ឆ្នាំនៅពេលពួកគេសម្លឹងឪកាសត្រៀម​ប្រកួត​ជាមួយ​អូទ្រីសក្នុងវគ្គ ១៦ ចុង  ក្រោយក្នុងព្រឹត្តិការណ៏អឺរ៉ូ ២០២០នៅទឹកដី Wembley នាទឹកដីអង់គ្លេស​នា​ថ្ងៃទី២៦មិថុនានេះ។ខណៈ នៅថ្ងៃសៅរ៍ដដែលនេះផងដែរក្រុមជម្រើសជាតិ វែលត្រូវតែរក​វិធី​ដើម្បីបញ្ឈប់​ទម្រង់​លេងក្រុមកំពុងឡើងជើងដាណឺម៉ាកនៅទឹក្រុងអាំស្ទែរដាំប្រទេសហូឡង់។

Euro 2020 Knockout Stage Preview and Predictions - Serpents of Madonnina

គួរបញ្ជាក់ថាគ្រូបង្វឹកលោក Roberto Mancini ដែលបានចូលកាន់តំណែងបន្ទាប់​ពីក្រុមជម្រើសជាតិអ៊ីតាលី​ខក​ខាន​មិនបាន​ចូលរួម​ប្រកួត​បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ប៉ុន្តែបាននាំក្រុមអសូរីធ្វើការប្រកួត មិនដែល​ចាញ់​ចំនួន ៣០ ដងដើម្បីតាមស្មើកំនត់ត្រាក្រោមការដឹកនាំ​របស់​គ្រូបង្វឹកដែលធ្លាប់​ឈ្នះពានរ​ង្វាន់​ពិភពលោក ២ សម័យ​កាលគឺលោក Vittorio Pozzo ក្នុងទសវត្សឆ្នាំ ១៩៣០ ។

Saturday at the Euros: Wales in rude health ahead of Denmark clash, Italy  in - Asume Tech

ក្រុមជម្រើសជាតិអ៊ីតាលីបានឆ្លងផុតវគ្គចែកពូលហើយពួកគេបានឈ្នះការប្រកួតចំនួន ១១ លើកចុងក្រោយ​ដោយ​​មិនមានក្រុមណាមួយស៊ុតបញ្ចូលទីបាននោះឡើយ។​ មួយវិញទៀត​ពួកគេនឹង​ក្លាយជាក្រុមដ៏​ខ្លាំងប្រសិនជា​អាច​​ផ្តួលអូទ្រីសក្រោយបញ្ចប់វគ្គចែកពូលជាលើកដំបូង។

UEFA EURO 2020: “Underdogs” Austria Hoping For Exploit Against Italy –  Breaking News, World Latest News, India News, Today's News, India Latest  Stories

សម្រាប់ខ្សែប្រយុទ្ធស្លាបGareth Bale ដែលដើរតួជាកាពីតែនក្រុមនិងត្រូវដឹកនាំវែលតស៊ូជាមួយ​ក្រុមដាណឺម៉ាក​ជាមួយក្តីសុបិន្ត ម្តងទៀតដើម្បីសម្លឹង ឪកាសឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro ២០១៦ បន្ទាប់​ពី​បញ្ចប់​វគ្គ​ចែក​ពូលក្នុង​ចំណាត់ថ្នាក់លេខ២​បន្ទាប់ពីក្រុមលេខ១ក្នុងពូល A គឺអ៊ីតាលី៕

 

ប្រភពព័ត៍មាន៖ Besoccer