បរទេស៖ ក្តីសង្ឃឹមសម្លឹងឃើញឪកាសឈានទៅវគ្គ១/៤ ផ្តាច់ព្រ័ត្រជាលើកទី២ក្នុងប្រវត្តិសាស្រ្តរបស់វេលត្រូវបានឈានដល់ទីបញ្ចប់សម្រាប់ការប្រកួតជុំទី ២វគ្គ១៦ក្រុមចុងក្រោយ Euro ២០២០ខណៈដែលពួកគេធ្លាប់ធ្វើបានក្នុងព្រឹត្តការណ៏ អឺរ៉ូ ២០១៦កន្លងទៅ។
ក្រុមគូប្រជែងដាណឺម៉ាកផ្តួលក្នុងលទ្ធផល៤ទល់និង០សម្រាប់ ការប្រកួតនៅទឹកដីAmsterdam ប្រទេសហូឡង់ កាលពីថ្ងៃសៅរ៏។៣គ្រាប់របស់ដាណឺម៉ាករកបានដោយកីឡាករDolberg ២គ្រាប់នៅនាទីទី២៧ និង ៤៨ ខណៈMaehle រកបាន១គ្រាប់នៅនាទីទី៨៨ ខណៈកីឡាករបម្រុង Harry Wilsonរបស់វែលស៏ ត្រូវបានពិន័យកាតក្រហមសម្រាប់កំហុសចុងម៉ោងលើកីឡាករ Maehle មុនពេលខ្សែប្រយុទ្ធក្រុមអ្នកមានបុណ្យBarcelona Martin Braithwaiteបន្ថែមគ្រាប់បាល់ទី ៤ នៅម៉ោងបន្ថែមជិតបញ្ចប់ការប្រកួតតង់ទី២ ។
សម្រាប់វេលសដ៏ដែលដឹកនាំដោយគ្រូបង្វឹកបណ្តោះអាសន្នលោកRobert Page បានបំពេញតួនាទីបានយ៉ាងល្អដើម្បីឆ្លងផុតពីវគ្គសន្សំពិន្ទុក្នុងពូល A រួមមានអ៊ីតាលីស្វីសនិងទួរគី។យ៉ាងណាមិញ ដាណឺម៉ាកបាន បង្ហាញនូវការប្តេជ្ញាចិត្តដ៏គួរអោយកោតសរសើរដើម្បីឈានដល់ដំណាក់កាលនេះជាមួយ សកម្មភាពគាំទ្រដោយខ្សែបម្រើ Christian Eriksen ដែលកំពុងសំរាកព្យាបាលអោយ សះស្បើយពីបញ្ហាជំងឺបេះដូង។ដូច្នេះដាណឺម៉ាកនិងត្រៀម ប្រកួតវគ្គ ៨ ក្រុមចុងក្រោយជាមួយហូឡង់ឬសាធារណរដ្ឋឆែកនៅថ្ងៃសៅរ៍សប្តាហ៍ក្រោយ៕
ប្រភពព័ត៍មាន៖ BBC