បរទេស៖ ក្រុមជម្រើសជាតិអ៊ីតាលីត្រូវការពេលវេលាបន្ថែមម៉ោងដើម្បីផ្តួលគូប្រជែងអូទ្រីសនៅឯកីឡដ្ឋាន Wembley ចក្រ​ភព​អង់គ្លេសដើម្បីត្រៀមលក្ខណៈទៅបន្តការប្រកួត វគ្គ ១/៤ ផ្តាច់ព្រ័ត្រ Euro ២០២០ ដោយត្រៀម​ជួប​រវាងក្រុម បែល​ហ្ស៊ិក​ឬព័រទុយហ្កាល់ជាបន្តទៀត។

Euro 2020, Italy vs Austria: Action in images - Marketshockers

គួរកត់សម្គាល់ថាអូទ្រីសបានសម្គាល់ ខ្លួនជាលើកដំបូងរបស់ពួកគេនៅក្នុងវគ្គ១៦ក្រុមចុងក្រោយ(ចាញ់ធ្លាក់) នៃ​ព្រឹត្តិការណ៍បាល់ទាត់កំពូលទ្វីបអ៊ឺរ៉ុប ជាមួយទម្រង់លេងមិនចេះនឿយហត់ដែលជាបញ្ហាមួយធ្វើអោយគូប្រជែង មាន​ការភ័យខ្លាចផងដែរ។ Marko Arnautovic អតីតខ្សែប្រយុទ្ធ Wesr Ham មានឪកាសតែត​បញ្ចូល​ទីប៉ុន្តែត្រូវ VAR បដិសេធដោយចាត់ទុកជាបាត់offsideមុនបញ្ចប់ការប្រកួតតង់ទី២៩០នាទីជាផ្លូវការណ៏ក្នុង​លទ្ធផល​០ទល់​និង០។

Euro 2020 Highlights, Italy vs Austria: Italy Reach Quarter-finals After Win in Extra Time

យ៉ាងណាមិញក្រុមលោកRoberto Mancini មានឪកាសរកបានគ្រាប់បាល់២គ្រាប់ដោយរកបានគ្រាប់ទី១ដោយ​កីឡាករបម្រុង Federico Chiesa និង Matteo Pessina នៅនាទីទី៩៥ និង ១០៥ ។យ៉ាងណាមិញ​អូទ្រីស​មាន​ឪកាសតែតវាយបកយ៉ាងវ័យឆ្លាតតាមពីក្រោយ១គ្រាប់ដោយកីឡាករSasaKalajdzicនៅនាទីទី១១៤ ដែល​​​ជាការរបូត​គ្រា​ប់បាល់​​បញ្ចូល​ទីលើកដំបូងសម្រាប់អ៊ីតាលីនៅក្នុង ជ័យជំនះ ១២ ប្រកួតកន្លងមក។ យ៉ាង​ណា​​​​មិញអតីត​គ្រូ​បង្វឹកMan.City​រូបនេះបានបន្តជួយក្រុមដោយមិនទាន់ស្គាល់ចាញ់សម្រាប់ការ​ប្រកួតលើកទី ៣១៕

ប្រភពព័ត៍មាន៖ BBC