បរទេស៖ គ្រាប់បាល់ស៊ុតពីចម្ងាយលឿនដូចកាំជ្រួចពីខ្សែបម្រើ Thorgan Hazard បានទម្លាក់ក្រុមម្ចាស់ការពារជើងឯកព័រទុយហ្គាល់ឲ្យធ្លាក់ចេញពីព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ កាលពីថ្ងៃអាទិត្យ និងជួយឲ្យក្រុមជម្រើសជាតិបែលហ្ស៊ិក ឈានទៅជួបក្រុមជម្រើសជាតិអ៊ីតាលី ទៅវគ្គ៨ក្រុមចុងក្រោយ។
គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អពីខាងក្រៅប្រអប់គ្រោះថ្នាក់របស់ Hazard បានជួយឲ្យក្រុមជម្រើសជាតិបែលហ្ស៊ិក ទទួលជ័យជម្នះក្នុងលទ្ធផល ១-០ និងកាត់សេចក្តីក្នុងការប្រកួតដ៏តានតឹងមួយនៅទីក្រុង Seville ក្នុងវគ្គ១៦ក្រុមចុងក្រោយ ដែលមិនបានផ្តល់ភាពរំភើបដូចការរំពឹងទុកឡើយ។ ជាមួយគ្នានេះ Christian Ronaldo ហាក់បង្ហាញពីការខកចិត្តយ៉ាងខ្លាំង ក្រោយពីក្រុមខ្លួនបានធ្លាក់ចេញ បើទោះបីរូបគេធ្វើបានយ៉ាងក្នុងយុទ្ធនាការនេះ តាមរយៈការស៊ុតបាល់បញ្ចូលទីសរុបចំនួន៥គ្រាប់ក៏ដោយ។
បច្ចុប្បន្ន បែលហ្ស៊ិក នឹងត្រូវធ្វើដំណើរទៅជួបក្រុមជើងខ្លាំងអ៊ីតាលី នៅរាត្រីថ្ងៃសុក្រ និងអាចនឹងអវត្តមានតារាឆ្នើម Kevin De Bruyne ដែលបានរងរបួសក្នុងតង់ទី២៕
ប្រភពព័ត៌មាន៖ Channel News Asia