បរទេស៖​ Eden Hazard បានសម្តែងក្តីបារម្ភពីបញ្ហារបួសសរសៃពួរ បន្ទាប់ពីបែលហ្ស៊ិកបានបំបាក់ក្រុមការពារតំណែង​ជើង​ឯកព័រទុយហ្កាល់ក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំ ២០២០វគ្គ ១៦ក្រុមចុងក្រោយកាលពីថ្ងៃអាទិត្យ ។ ទោះយ៉ាងណាគ្រូប​ង្វឹកលោក Roberto Martinez ក៏កំពុងតែនៅរង់ចាំតាមដានពីព័ត៌មានពីខ្សែបម្រើឆ្នើម  Kevin De Bruyne ដែលត្រូវប្តូរចេញ ដោយសារបញ្ហារបួសកជើងនៅដើមតង់ទី២ផងដែរ។

After encouraging signs of the Eden Hazard of old, injury came at the worst  possible moment

ក្រុមជម្រើសជាតិបែលហ្ស៊ិកបានទម្លាក់ព័រទុយហ្កាល់ក្នុងលទ្ធផល ១ទល់និង០ ខណៈប្អូនរបស់របស់Hazardគឺ កីឡាករ​Thogan មានឪកាសរកបានគ្រាប់បាល់បញ្ចប់ទីយ៉ាងល្អក្នុងលទ្ធផលជ័យជំនះ  ១ទល់និង០ ដើម្បីនាំ​ពួក​គេ​ទៅកាន់វគ្គ ១/៤ សម្រាប់ការប្រកួតនៅកីឡាដ្ឋានទីក្រុងSevilleប្រទេសអេស្បាញ ។

Kevin De Bruyne: Injury latest

បែលហ្ស៊ិកបានទទួលជ័យជម្នះលើកដំបូងលើព័រទុយហ្កាល់គិតចាប់តាំងពីខែកញ្ញាឆ្នាំ ១៩៨៩ ពេល​ដែល ធ្លាប់ ផ្តួលពួកគេចុងក្រោយក្នុងលទ្ធផល៣ទល់និង០ ក្នុងវគ្គជម្រុះ World Cup) ក្រោយមកទៀត​ជំនួប​ជួប​គ្នា​៥ លើកចុងក្រោយសម្រាប់ការប្រកួតក្របខណ្ឌផ្សេងៗគឺមិនដែលឈ្នះទេពោលគឺស្មើ២និងចាញ់៣៕

 

ប្រភពព័ត៍មាន៖ Besoccer