បរទេស៖ ខ្សែប្រយុទ្ធ Kylian Mbappe បានធ្វើការសុំទោសដល់អ្នកគាំទ្របន្ទាប់ពីធ្វើមិនបានល្អសម្រាប់គ្រាប់បាល់១១ម៉ែត្រកាត់សេចក្តីចុងក្រោយ ហើយ​ត្រូវ​បានអ្នកស្វីស Yann Sommer ជួយសង្គ្រោះបាន និងធ្វើអោយ​ក្រុមមាន់គកបារាំងធ្លាក់ចេញពីព្រឹត្តិការណ៏អឺរ៉ូ ២០២០ កាលពីយប់ថ្ងៃច័ន្ទ​។​

Video: Mbappe not consolled by France teamates after miss

ម្ចាស់ជើងឯកពិភពលោក២សម័យកាល​បានបង្ហាញពីការ​មានប្រៀបនៅលើផ្លូវទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្របន្ទាប់ពីនាំមុខ២គ្រាប់ដោយកីឡាករ Karim Benzema និង Paul Pogba បានធ្វើឱ្យក្រុមលោក Didier Deschamp មានប្រៀបនាំមុខលើក្រុមជម្រើសជាតិស្វីស​បន្តាប់ពីកីឡាករ Haris Seferovic តែតបញ្ចូល​ទីនាំ​មុខតាំងពីតង់ទី១។ ប៉ុន្តែអ្វីៗមិនទៀងទាត់ខណៈដែលស្វីសរកគ្រាប់បាល់២គ្រាប់​វាយបក​តាមស្មើធ្វើអោយលទ្ធផលបញ្ចប់ម៉ោងធម្មតា៣ទល់និង៣ និងឈាន​ដល់​ម៉ោងបន្ថែមមិនមានក្រុមណាស៊ុតបញ្ចូលទីគ្នា ទើបធ្វើ​អោយ​មានការកាត់សេចក្តីដោយស៊ុតបាល់ប៉េណាល់ទីម្ខាង៥គ្រាប់​ម្នាក់តែម្តង​ដើម្បីរក​ឃើញក្រុមឈ្នះ។

France vs Switzerland consequence: 5 issues we realized as Kylian Mbappe  misses penalty in Euro 2020 shootout | Less Daily

ខ្សែប្រយុទ្ធឆ្នើមក្រុម PSG រូបនេះបាននិយាយថា៖ «ខ្ញុំសុំទោសដែលធ្វើមិនបានល្អ ខ្ញុំពិតជាចង់ជួយក្រុមតែខ្ញុំបរាជ័យ។ វាជជារឿងអកុសល​ដែលកើតឡើងនៅក្នុងវិស័យបាល់ទាត់ ដែលខ្ញុំស្រលាញ់ខ្លាំងបំផុត។ ខ្ញុំដឹងថាអ្នកគាំទ្រខកចិត្ តប៉ុន្តែខ្ញុំ​សូមថ្លែង​អំណរ​គុណ​ចំពោះការគាំទ្ រនិងតែងតែជឿជាក់លើពួកយើង។ អ្វីដែលសំខាន់បំផុតនោះគឺត្រូវក្រោកឡើងឲ្យខ្លាំងជាងនេះសម្រាប់រយៈពេលពីរបីឆ្នាំទៀត។ សូម​អបអរសាទរនិងសំណាងល្អចំពោះប្រទេសស្វីស»។

Kylian Mbappe 'very affected' by France penalty miss, says Didier  Deschamps: 'Nobody can be annoyed with him' | Evening Standard

ទីបំផុតស្វីសនិងត្រូវជួបអេស្ប៉ាញដែលផ្តួលក្រូអាតម៉ោងបន្ថែមក្នុងលទ្ធផល ៥ទល់និង៣ នៅថ្ងៃសុក្រវគ្គ៨ក្រុមចុងក្រោយ​ដើម្បីរកឃើញ​ក្រុមទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត៕

 

ប្រភពព័ត៍មាន៖ Metro