បរទេស៖ ខ្សែ​ប្រយុទ្ធ Harry Kane ប្រធានក្រុម​នៃក្រុម​ជម្រើស​ជាតិ​អង់គ្លេស បាននិយាយ​ថា ក្រុម​របស់​គេ​នឹង​មិន​បញ្ឈប់ឡើយ ក្រោយពី​បាន​បញ្ចប់​សំណាង​អាក្រក់​​អស់​រយៈពេល​ជា​យូរ​របស់​ពួក​​គេ​ពេល​ប្រកួត​ជា​មួយនឹងក្រុម​ជម្រើស​ជាតិអាល្លឺម៉ង់ តាមរយៈការដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធផល ២-០ នា​កីឡដ្ឋាន Wembley ដើម្បីឡើង​ទៅ​វគ្គ​៨ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការន៍ Euro ឆ្នាំ​២០២០​។

Euro 2021: England vs Germany, Euro 2020 LIVE: Final score, highlights and reactions | Marca

Kane បាន​តែត​បាល់​បញ្ចូល​ទី​ដើម្បី​រក​គ្រាប់បាល់​ជាលើក​ដំបូង​របស់គេ​ក្នុង​យុទ្ធ​នា​ការ​នេះ ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​​ ពី​មុខ​អ្នក​គាំទ្រ​ដ៏ច្រើន​កុះ​ករ​ ដើម្បី​ជួយ​ឲ្យ​អង់​គ្លេស​ឆ្លង​ផុត​វគ្គ​ចាញ់​ធ្លាក់​ជាលើក​ដំបូង ក្នុង​រយៈពេល​២៥​ឆ្នាំ នៅ​ក្នុង​ព្រឹត្តិការណ៍​ជើង​ឯក​អឺ​រ៉ុប​។ នេះ​គឺ​ជា​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​វគ្គ​ចាញ់-ធ្លាក់​ជាលើក​ទី​១​របស់​ពួកគេ លើ​ក្រុម​ម្ចាស់​ជើង​ឯក​ពិភព​លោក​៤​សម័យ​កាល​អាល្លឺម៉ង់ បើ​គិត​ចាប់​​តាំងពី​បាន​លើក​ពាន World Cup លើ​ទឹកដីខ្លួន​​​ឯង​ក្នុងឆ្នាំ​១៩៦៦​។ Kane បាន​ឲ្យដឹងថា៖ «នេះគឺ​ជា​ថ្ងៃ​ដ៏​​អស្ចារ្យ និង​​ជា​ការ​ប្រកួត​ដ៏អស្ចារ្យ​។ ក្នុងការ​ឮសំឡេង​អប​អរ​នា​កីឡដ្ឋាន Wembley បែបនេះ គឺ​ជា​​ពេល​វេលា​ដែល​យើង​មិន​អាច​បំភ្លេច​បាន​។ យើង​បាន​បង្ហាញពី​កម្រិត​លេង​យ៉ាងល្អ និង​បាន​ការ​ពារ​មិន​ឲ្យ​មាន​គ្រាប់បាល់​ចូល​ទីម្តង​ទៀត​​។ យើង​នឹង​រីក​រាយ​នឹង​ជ័យ​ជម្នះ​នេះ ប៉ុន្តែ យើង​ដឹង​ថា យើង​នឹងមាន​ការ​ប្រកួត​ដ៏ធំ​មួយ​ទៀត​នៅ​ថ្ងៃ​សៅរ៍​»​។

England vs Germany live stream: how to watch second half free and from anywhere at Euro 2020 | TechRadar

មុន​នឹង​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ អង់គ្លេស ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​អ៊ុយក្រែន​ ក្នុង​ទីក្រុង​រ៉ូម​ជា​មុន​សិន នៅថ្ងៃ​សៅរ៍ ចុងសប្តាហ៍នេះ​។ ប្រសិន​បើឈ្នះ ពួកគេ​នឹង​ឡើង​ទៅជួបក្រុម​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក ឬ​សា​ធារណ​រដ្ឋឆែក ក្នុង​វគ្គ​៤ក្រុម​ចុងក្រោយ​៕

ប្រភព​ព័ត៌មាន៖ Channel News Asia