បរទេស៖ គ្រាប់បាល់តែតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Artem Dovbyk នៅនាទី ទី១២១ បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយក្រែន ឈានទៅវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ដោយត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស នៅថ្ងៃសៅរ៍ ខណៈដែលពួកកគេបានផ្តួលក្រុមជម្រើសជាតិស៊ុយអែត ២-១ បន្ទាប់ពីនាទីបន្ថែម១៥នាទី២ដង ក្នុងទីក្រុង Glasgow។
អ៊ុយក្រែន បានឈានទៅវគ្គ១៦ក្រុមចុងក្រោយ ដោយរកបានត្រឹមតែ៣ពិន្ទុគត់ ក្នុងវគ្គចែកពូល ប៉ុន្តែ ឈានទៅវគ្គបន្ត ដោយសារតែស៊ុយអែត បានផ្តួលប៉ូឡូញ ដើម្បីឡើងឈរលើកំពូលតារាងនៃពូល E ក៏ដូចជាឈរពីលើអេស្ប៉ាញ។ ប៉ុន្តែ ក្រុមរបស់លោក Andriy Shevchenko បានបង្ហាញថា ពួកគេពិតជាស័ក្តិសមក្នុងការឈានដល់វគ្គនេះ ខណៈដែលកីឡាករ Andriy Shevchenko បានជួយឲ្យពួកគេមានគ្រាប់បាល់នាំមុខមុន។ ការស៊ុតបាល់បញ្ចូលទីយ៉ាងល្អរបស់ Emil Forsberg បានជួយឲ្យស៊ុយអែត រកបានគ្រាប់បាល់តាមស្មើវិញ នៅមុនពេលបញ្ចប់តង់ទី១ ហើយខ្សែបម្រើរបស់ក្លិប RB Leipzig រូបនេះ បានស៊ុតបាល់ប៉ះទៅនឹងរបារទី២លើក ក្នុងតង់ទី២។
ប៉ុន្តែ ទោះបីជាយ៉ាងណា ការរងពិន័យកាតក្រហមរបស់ Marcus Danielson ក្នុងរយៈពេល៩នាទីចុងក្រោយនៃម៉ោងបន្ថែម បានធ្វើឲ្យស៊ុយអែត ផ្តោតលើតំបន់ការពារ ដើម្បីស៊ុតបាល់ប៉េណាល់កាត់សេចក្តី នៅមុនពេល Dovbyk បានតែតបាល់បញ្ចូលទីយ៉ាងដើម្បីបង្កើតឲ្យមានការអបអរយ៉ាងខ្លាំងក្លានៅកីឡដ្ឋាន Hampden Park តែម្តង៕
ប្រភពព័ត៌មាន៖ Channel News Asia