បរទេស៖ គណកម្មាការសហព័ន្ធបាល់ទាត់អ៊ឺរ៉ុបហៅកាត់ថា UEFA បានសម្រេចលុបចោលរាល់សំបុត្រទាំងឡាយណាដែលពួកគេបានលក់ទៅអោយប្រជាពលរដ្ឋអង់គ្លេសសំរាប់ត្រៀមមកចូលរួមគាំទ្រក្រុមជម្រើសជាតិអង់គ្លេសនៅការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៅព្រឹត្តការណ៏ Euro ២០២០ នេះដោយអង់គ្លេសនឹងត្រូវជួបជាមួយនឹងអ៊ុយក្រែន។

England fans urged not to fly to Rome for Euro 2020 quarter-final - RFI

ក៏ព្រោះតែប្រទេសអ៊ីតាលីបានដាក់បញ្ចូលច្បាប់ជាធរមានលើការបង្ការជំងឺកូវីត-១៩  ដែល​នៅក្នុងបទប្បញ្ញត្តិសុខភាពរបស់ពួកគេបានចែងថាអ្នកគាំទ្រដែលធ្វើដំណើរមកពីចក្រភពអង់គ្លេសរឺប្រទេសដ៏ទៃទៀតត្រូវធ្វើការដាក់អោយនៅដាច់ដោយឡែករយៈពេល ៥ ថ្ងៃ។ សមាគមបាល់ទាត់អង់គ្លេស FA មានសិទ្ធិទទួលការបែងចែកសំបុត្រចំនួន ២.៥៦០ សន្លឹកស្មើនឹង ១៦ ភាគរយនៃចំនួនអ្នកទស្សនា សរុប​១៦,០០០ នាក់នៅឯកីឡាដ្ឋាន Stadio Olimpico ទីក្រុងរ៉ូម។ លោក Andrea Costa អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល អ៊ីតាលីបានបញ្ជាក់ម្តងទៀតកាលពីថ្ងៃព្រហស្បតិ៍ថាមនុស្សណាម្នាក់ដែលធ្វើដំណើរមកពីចក្រភពអង់គ្លេសនឹងប្រឈមមុខនឹងការដាក់ឱ្យនៅដាច់ពីគ្នារយៈពេល ៥ ថ្ងៃដែលគឺមិនមានការប្រែប្រួលឡើយ។

England fans travelling to Rome for Euro 2020 quarter-final vs Ukraine will  not be allowed in stadium, Italian embassy warns | Football News | Sky  Sports

 

យ៉ាងណាមិញរដ្ឋាភិបាលអង់គ្លេសបានផ្តល់ជាដំបូន្មានក្រើនរំលឹកដល់អ្នកគាំទ្រមិនគួរធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីនោះទេ ព្រោះត្រូវតម្រូវឲ្យដាក់អោយនៅដាច់ដោយឡែករយៈពេល ១០ ថ្ងៃនៅពេលពួកគេវិលត្រឡប់មកវិញ។ ក៏ព្រោះតែអង់គ្លេសកំពុងតែមាន​ការរក​ឃើញនូវករណីឆ្លងមេរោគប្រភេទថ្មីដែលប្រភពត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេស​ឥណ្ឌាទោះបីជាប្រជា​ពលរដ្ឋ​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំងដោយជោគជ័យទូទាំងប្រទេសហើយយ៉ាងណាក៏ដោយ៕

 

ប្រភពព័ត៍មាន៖ Besoccer