បរទេស៖  ម្ចាស់ជើងឯក Euro ៣ សម័យកាល អេស្ប៉ាញ បានឆ្លងផុតវគ្គ៨ក្រុមចុងក្រោយទៅកាន់ វគ្គពាក់កណ្តាលផ្តាច់​ព្រ័ត្រនៃ​ពានរង្វាន់អ៊ឺរ៉ុបបន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិស្វីស ដែលមានគ្នាតែ១០ នាក់ក្នុងការស៊ុតបាល់ប៉េណាល់ទី​កាត់សេចក្តី​៥គ្រាប់។ ក៏ព្រោះតែក្រោយបញ្ចប់លទ្ធផលផ្លូវការណ៏ស្មើគ្នា១ទល់និង១ មុនពេលបន្ថែមម៉ោងហើយនៅតែគ្មាន​ក្រុមណា​អាច​​ស៊ុ​តបញ្ចូល​ទីគ្នាបាននាកីឡាដ្ឋានSt Petersburgប្រទេសរុស្សី។

UEFA Euro 2020 Quarter-final Highlights: Spain Beat Switzerland 1-1 (3-1) in Penalties

កីឡាករបម្រុងរបស់ស្វ៊ីស Ruben Vargas បានស្រក់ទឹកភ្នែកនៅពេលដែលរូបគេទាត់បាល់កាត់សេចក្តីផុតរបាទី ដែល​អនុញ្ញាតឱ្យ Mikel Oyarzabal រកគ្រាប់បាល់ជ័យជំនះសម្រាប់អេស្ប៉ាញក្នុងលទ្ធផលសរុប ១ទល់និង៣(មានន័យថា ស្វីស​ទាត់ចូលតែ១គ្រាប់ក្នុងចំណោម៤គ្រាប់ ខណៈអេស្បាញទាត់ចូល៣ក្នុងចំណោម៥គ្រាប់។

UEFA EURO 2020, Switzerland vs Spain: When And Where To Watch, Live Telecast, Live Streaming | Football News - virasth.com

អេស្បាញដែលឈរនៅចំណាត់ថ្នាក់ទី ៦ លើពិភពលោកបានឆ្លងកាត់គារប្រកួតថែមម៉ោងផងដែរពេលផ្តួលក្រូអាតនៅវគ្គ ១៦ ក្រុមចុងក្រោយដែរទោះបីនាំមុខក្នុងលទ្ធផល ៣ទល់និង១មុនយ៉ាងណាក្តី ។ អេស្បាញនឹងត្រូវប៉ះអ៊ីតាលីនៅ Wembley នាថ្ងៃអង្គារនេះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្ទាប់ពីក្រុមរបស់លោក Roberto Mancini បានយកឈ្នះ​ប៊ែល​ហ្សិ​ក ២-១ ក្នុងម៉ោងធម្មតា៕

ប្រភពព័ត៍មាន៖ BBC