បរទេស៖ អ៊ីតាលីបានកក់កៅអីទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអឺរ៉ូ ២០២០ ដោយត្រូវជួបនិងក្រុមជម្រើសជាតិអេស្ប៉ាញនៅកីឡាដ្ឋានWembley នាថ្ងៃអង្គារសប្តាហ៏ក្រោយបន្ទាប់ពីបានផ្តួលក្រុមជម្រើសជតិបែលហ្សិកសម្រាប់ការប្រកួតដែលបានរៀបចំឡើងនៅទីក្រុងមុយនិចប្រទេសអាឡឺម៉ង់ក្នុងលទ្ធផល២ទល់និង១កាលពីថ្ងៃសុក្រម្សិលមិញនេះ។
ការប្រកួតនេះអ៊ីតាលីហាក់មិនបាននបង្ហាញពីភាពខ្លាំងដោយងាយរកគ្រាប់បាល់បញ្ចូលទីងាយស្រួលដូចជាការប្រកួតនៅ វគ្គសន្សំពិន្ទុនិងវគ្គចែកពូល ១៦ ក្រុមចុងក្រោយនោះទេប៉ុន្តែវាគឺជាការប្រកួតដ៏ខ្លាំងក្លាមួយរវាងក្រុមពីរ ។
កន្លងមកអ៊ីតាលីគឺជាក្រុមដែលបង្ហាញទម្រង់លេងល្អបំផុតមិនទាន់ស្គាល់ចាញ់នៅព្រឹត្តការណ៏ Euro២០២០ ខណៈបែលហ្ស៊ិកគឺជាក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅលើពិភពលោក។ទោះយ៉ាងណាក្រុមលោក Roberto Mancini នៅតែបន្ត បង្កើតបានកំនត់ត្រាជ័យជម្នះ ១៣ លើកជាប់ៗគ្នានិង មិនដែលចាញ់សោះដល់ទៅ៣២ ប្រកួត ។
ខ្សែបម្រើវ័យ២៤ឆ្នាំកីឡាករ Nicolo Barella របស់ក្រុមInter Milan ជាអ្នករកគ្រាប់បាល់បើកឆាកដោយការបង្កើតឪកាសពីសំណាក់កីឡា ករMarco Veratti មុនពេល Barella ខ្លួនឯងបង្កើតឪកាសដល់មិត្តរួមក្រុម កីឡាករ Lorenzo Insigneរបស់Napoli រកគ្រាប់បាល់បញ្ចូលទីជ័យជំនះ ខណៈ Romelu Lukaku បានព្យាយាមវាយបកតាមពីក្រោយ១គ្រាប់នៅជិតបញ្ចប់តង់ទី១ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ៕
ប្រភពព័ត៍មាន៖ BBC