បរទេស៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​អង់គ្លេស បាន​លត់​ក្រុម​ជម្រើស​ជាតិ​អ៊ុយក្រែន យ៉ាង​ចាស់​ដៃក្នុងលទ្ធផល ៤-០ ក្នុង​ទីក្រុង​រ៉ូម កាលពីថ្ងៃ​សៅរ៍ ដើម្បី​​ឈាន​ទៅ​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក ដែល​បាន​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន តាមរយៈការ​ផ្តួលក្រុម​ជម្រើស​ជាតិ​សា​ធារណ​រដ្ឋ​ឆែក ២-១ ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​។

ខ្សែ​ប្រយុទ្ធ Harry Kane បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស នា​កីឡដ្ឋាន Stadio Olympia ស្រប​ពេល​ដែល Harry Maguire និង Jordan Henderson ក៏​បាន​​តែត​បាល់​បំ​ប៉ោង​សំណាញ់​ទី​ផង​ដែរ ស្រប​ពេល​ដែលក្រុមរ​បស់​លោក Southgate បាន​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​យុទ្ធនា​ការ​ធំ​មួយ​ជា​លើក​ទី​២​ជាប់​ៗ​គ្នា​។

 

បច្ចុប្បន្ន ពួកគេ​បោះ​ជំហាន​កាន់​តែ​កៀក​ឆ្ពោះ​ទៅកាន់​ការ​ឈ្នះពាន​អន្តរ​ជាតិ​ជាលើក​ទី​១ បើ​គិត​ចាប់​តាំងពី​បានឈ្នះពាន World Cup ក្នុង​ឆ្នាំ​១៩៦៦ ហើយ​ស្រប​ពេល​ដែល​នៅ​សល់​ការ​ប្រកួត​ត្រឹម​តែ​២លើក​ទៀត​ដែល​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​កីឡដ្ឋាន Wembley ប៉ុណ្ណោះ ពួកគេ​កំពុង​តែ​មានក្តី​សង្ឃឹម​ខ្ពស់​ក្នុងការ​លើក​ពាន​។

ក្រោយពី​បាន​​យកឈ្នះ​​លើ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ក្នុងលទ្ធផល ២-០ ក្នុង​វគ្គ​១៦​ក្រុម​​ចុងក្រោយ ដែល​ជា​ជ័យ​ជម្នះ​ដ៏​ធំ​បំផុតរបស់​ពួកគេក្នុង​វគ្គ​ចាញ់​ធ្លាក់ លោក Southgate បាន​ឲ្យដឹងថា៖ «យើង​មិន​បាន​បោះ​ជំហាន​ថយក្រោយ​ឡើយ​។ យើង​ពិត​ជា​​ចង់​​ដណ្តើម​យក​ឱកាសនេះ​។ ខ្ញុំ​បាន​​គិត​ថា កីឡាករពិត​ជា​​លេង​បាន​ល្អ និង​មុតស្រួច​ក្នុងការ​ប្រកួត​ទាំងមូល​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia