បរទេស៖ Harry Kane បាន​និយាយ​ថា ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​អង់គ្លេស ត្រូវ​តែ​យក​ជ័យ​ជម្នះ​ក្នុងការ​ប្រកួត​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ វគ្គ​ពាក់កណ្តាលផ្តាច់​ព្រ័ត្រ​ពេល​ប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក ឲ្យ​បាន​នៅ​រាត្រីនេះ ដើម្បី​បង្ហាញ​ថាពួក​គេ​ពយកគេ​​ស័ក្ក​សម​ក្នុង​ការ​ស្ថិតក្នុងចំណោម​ក្រុម​​ខ្លាំង​បំផុតក្នុងពិភព​លោក​។

 

អង់គ្លេស មិន​ធ្លាប់​បាន​ឈាន​ទៅ​ប្រកួត​​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​យុទ្ធ​នាការ Euro សោះ និង​បាន​ឈ្នះពាន​ធំ​មួយ​ជាលើក​ចុងក្រោយក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ​១៩៦៦​។ ការ​បង្ហាញពី​កម្រិត​លេង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​ពួកគេ ដើម្បី​​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​យុទ្ធនា​ការ​ធំ​មួយ​ជាលើក​ទី​២ បន្ទាប់​ពី​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៨ បាន​នាំ​ឲ្យ​មានការ​ពិភាក្សា​គ្នា​ជាច្រើន​ទៅលើ​ដំណាក់កាល​នៃ​ការ​គ្រប់គ្រង​របស់ក្រុម​ដែល​រហស្ស​នាម​ថា តោ​កំណាច​ទាំង​៣មួយ​នេះ​។ ជាមួយ​គ្នា​នេះ Kane ដែល​ជា​ប្រធានក្រុមនៃក្រុម​ជម្រើស​ជាតិ​អង់គ្លេស ទទួលស្គាល់ថា វា​ដល់​ពេលហើយ​សម្រាប់​ក្រុម​របស់​គេ ក្នុងការ​​បោះ​មួយ​ជំហាន​ទៀត​ទៅកាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​។

Kane បាន​ឲ្យដឹងថា៖ «នេះ​គឺ​ជា​ឱកាស​មួយ​ក្នុងការ​ឈាន​ទៅកាន់កម្រិតនោះ និង​បង្ហាញពី​កម្រិតខ្លាំង​។ យើង​​អាច​និយាយ​ច្រើន​តាម​ដែលយើង​ចង់ ប៉ុន្តែ ខ្សែ​បន្ទាត់ខាង​ក្រោមគឺថា យើង​ត្រូវ​តែ​លេង​ឲ្យ​បានល្អ​​។ យើង​អាច​ទៅ​លេង និង​លេង​ដោយ​សេរី រីក​រាយនឹង​ការ​ប្រកួត ប៉ុន្តែ ត្រូវ​តែ​មានការផ្តោត​​អារម្មណ៍​យ៉ាង​ពិត​ប្រាកដ ដើម្បី​ព្យា​យាម​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​។ អង់គ្លេស គឺ​ជាក្រុមមានក្តី​សង្ឃឹម​ខ្ពស់​ក្នុងការផ្តួល​ដា​ណឺម៉ាក ពីមុខ​អ្នក​គាំទ្រ​ដល់​ទៅ​៦​០.០០០នាក់ នា​កីឡដ្ឋាន Wembley​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia