បរទេស៖​ លោក Rio Ferdinand បានជម្រុញឲ្យក្លឹបបិសាចក្រហម Manchester United​ ចុះហត្ថលេខាយក Declan Rice ជាជាងកីឡាករ Eduardo Camavinga។

Man Utd should sign Declan Rice and NOT wonderkid Eduardo Camavinga, says  club legend Rio Ferdinand

វីរបុរស Man Utd រូបនេះជឿជាក់ថាទម្រង់លេងរបស់ Rice សម្រាប់ក្រុមអង់គ្លេសនៅក្នុងព្រឹត្តការណ៍ Euro ២០២០ គឺជាមូលហេតុដ៏ត្រឹមត្រូវបំផុតសម្រាប់ក្រុម Man Utd។ ​ការលើកឡើងរបស់​អតីត​ខ្សែការពារ Man Utd រូបនេះក៏បានបង្ហាញពីការចាប់អារម្មណ៍របស់រូបលោកលើ​កីឡាករ​វ័យ​ក្មេង​សញ្ជាតិបារំាងវ័យ ១៨ ឆ្នាំរបស់ក្លឹប Rennes កីឡាករ Camavinga ដូចគ្នា ខណៈក្លឹបយក្ស Real Madrid ក៏ចង់បានកីឡារវ័យក្មេងរូបនេះផងដែរ។

Rio Ferdinand urges Man Utd to sign £90m midfielder instead of Eduardo  Camavinga | Metro News

គួរបញ្ជាក់ថាអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ជាបុគ្គលម្នាក់ដែលមានការកោតសរសើរពីសមត្ថភាព Rice ជាខ្លាំងនាពេលកន្លងមក ប៉ុន្តែក្រុមញញួរធំ West Ham មិនមានគោលបំណងក្នុងការលក់ខ្សែបម្រើការពាររូបនេះចេញឡើយ ប៉ុន្តែពួកគេអាចយល់ព្រមលក់កីឡាកររូបនេះនៅតម្លៃប្រមាណ៩០លានផោនឯណោះ ស្របពេលក្លឹប Chelsea ក៏កំពុងតាមដានពីស្ថានភាពរបស់ Rice ផងដែរ៕

 

ប្រភពព័ត៍មាន៖ Metro