បរទេស៖ ក្រុមបិសាចក្រហម​ Man Utd ខិតកាន់តែកៀកក្នុងការឈានដល់កិច្ចព្រមព្រៀងផ្ទេរយកកីឡាករខ្សែការពារ​ដ៏មាន​បទពិសោធន៏២រូបគឺ Raphael Varane និង Kieran Trippier។ គួររមលឹកថាគ្រូបង្វឹកសញ្ជាតិន័រវេលោក Ole Gunnar Solskjaer បានកំណត់គោលដៅពង្រឹង​ចំនុចខ្សោយនៅតំបន់ខ្សែការពារឡើងវិញ ហើយជាលទ្ធផលក្លឹបកំពុងតែបង្កើនការ​សម្រេច​នូវកិច្ចព្រមព្រៀងផ្ទេរយកដៃគូ ដ៏ល្អ សម្រាប់ Harry Maguire នៅតំបន់ការពារកណ្តាលពីក្រុម Real Madrid គឺ​កីឡាករអន្តរជាតិបារាំង Varane។

Man United to announce double deal for Trippier and Varane with moves 'all  but done' | Biz Instant

Trippier កីឡាករដែលបានរួមចំណែកដ៏ធំធេងអោយអង់គ្លេសឈានដល់វគ្គផ្តាច់ព្រ័ត្រ Euro ២០២០ ​និងក្រោយ​ពី​បង្ហាញទម្រង់លេងល្អនៅពីររដូវកាលចុងក្រោយព្រមទាំងជួយអោយAt.MadridលើកពានLa Liga កាលពីរដូវ​កាល​មុនក៏ត្រូវបាន​រំពឹងថានឹងផ្ទេររពីទឹកដីWanda Metropolitano ផងដែរ។ យោងគេហទំព័រThe Sun បានអោយ​ដឹងថា​ក្រុមជើងឯកអង់គ្លេស២០សម័យ នឹងត្រូវចំណាយនូវទឹកប្រាក់សរុប៦៨ លានផោនសម្រាប់កីឡាករទាំងពីររូបនេះ មានន័យ​ថាVerane មានតម្លៃខ្លួនប្រមាណ៥០លានផោន ខណៈTrippier មានប្រមាណ១៨លានផោន។

Manchester United 'are being priced out of moves for Raphael Varane and  Kieran Trippier' | Daily Mail Online

Real Madrid បានបង្ហាញពីបំណងមិនចង់បាត់បង់Verane ដោយគ្មានតម្លៃខ្លួនម្នា្កក់ទៀតនោះទេ បន្ទាប់ពីអតីត​ប្រធាន​ក្រុមRamos ដែលរួមរស់ជាមួយគ្នារយៈពេល១៦ឆ្នាំ(ចាប់តាំងពីឆ្នាំ២០០៥) ត្រូវបានអនុញ្ញាតឱ្យចាកចេញដោយ​គ្មានតម្លៃខ្លួនទៅកាន់ Paris Saint-Germain ក្រោយកិច្ចសន្យារបស់គេផុតកំនត់នៅចុងខែមិថុនាកន្លងទៅ ។ ទោះ​យ៉ាង​ណាប្រភពពីគេហទំព័រThe Express បានអះអាងថាលក្ខន្តិកៈផ្ទាល់ខ្លួនរវាងMan. Utd ជាមួយ Varane គឺ បានដល់​កិច្ចព្រមព្រៀងគ្នាដោយសង្ឃឹមថាក្លឹបទាំងពិរអាចបំពេញការផ្លាស់ប្តូរ កីឡាករវ័យ ២៨ ឆ្នាំនៅចុង​សប្តាហ៍​ក្រោយ​នេះហើយ៕

 

ប្រភពព័ត៍មាន៖ DailyMail