បរទេស៖ លោក Mauricio Pochettino បានបន្តកុងត្រា១ ឆ្នាំទៀតបន្ថែមលើកិច្ចសន្យាចាស់ដើម្បីដឹកនាំក្លឹប Paris St-Germain បន្តទៀត ដូច្នេះសុពលភាពដឹកនំាក្លឹបនៅកីឡាដ្ឋាន Parc Des Princes និងមានរហូតដល់ឆ្នាំ ២០២៣ ។អតីតគ្រូបង្វឹក ក្រុមមាន់ខ្នាយមាស Tottenham ដំបូងឡើយបានចុះកិច្ចព្រមព្រៀងដឹកនាំក្លឹបរហូតដល់ឆ្នាំ ២០២២ បន្ទាប់ពីបុរសវ័យ ៤៩ ឆ្នាំរូបនេះបានចូលកាន់តំណែងកាលពីខែមករា២០២១កន្លងទៅ។
អតីតខ្សែការពារអន្តរជាតិអាហ្សង់ទីនលោក Pochettino ធ្លាប់បានដើរតួនាទីជាប្រធានក្រុម PSG ក្នុងនាមជាកីឡាករនៅ ចន្លោះឆ្នាំ ២០០១ រហូតដល់ឆ្នាំ ២០០៣ ក៏ធ្លាប់ត្រូវបានបណ្តាញសារពត៌មានចុះផ្សាយពីការវិលត្រលប់ទៅដឹកនាំអតីតក្លឹបTottenhaវិញសាជាថ្មី មុនពេលក្រុមលោកDaniel Levy តែងតាំងលោក Nuno Espirito Santoអោយដឹកនាំក្រុមជាផ្លូវការណ៏ ។
រដូវកាលចាស់លោកPochettino បានដឹកនាំក្រុម PSGឡើងមកត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដោយបរាជ័យចាញ់Manchester City និងបន្តខកខានការពារតំណែងជើងឯកLigue-១ បន្ទាប់ពីក្រុមLille បានឈ្នះជើងឯកនាពេលនោះ។ទោះយ៉ាងណាប្រធានក្លឹប PSG លោក Nasser Al-Khelaifi នៅតែមានទំនុកចិត្តថាលោក Pochettino គឺជាបុគ្គលម្នាក់ដែលត្រឹមត្រូវសម្រាប់ក្លឹបក្នុងការបន្តដឹកនាំក្លឹបបន្តសាងប្រវត្តិសាស្រ្តនិងទទួលបានជោគជ័យបន្តទៀត។