បរទេស៖ លោក Ole Gunnar Solskjaer បានបដិសេធពីការស្នើសុំ Edinson Cavani អោយផ្លាស់ប្តូរលេខអាវរបស់ខ្លួនអោយទៅកីឡាករចំណូលថ្មី Jadon Sancho នេះបើយោងគេហទំព័រ Mail Online បានចុះផ្សាយ។

Solskjaer 'declined to ask' Cavani to vacate no.7 shirt for Sancho - Opera  News

គួរបញ្ជក់ថាMan.Utd បានបញ្ចប់នូវកិច្ចព្រមព្រៀងក្នុងតម្លៃ ៧២,១ លានផោនរបស់ពួកគេដើម្បីចុះហត្ថលេខា កីឡាករអន្តរជាតិអង់គ្លេសរូបនេក្រោយពីក្លឹបតាមប្រម៉ាញ់ អស់រយៈ ពេលយ៉ាងយូរពីក្រុម Dortmund កាលពីសប្តាហ៍មុន។ ប្រភពខាងលើបន្តថាការប្រកាសពីការក្លាយជាកីឡាករMan.Utdជាផ្លូវការណ៏របស់ Sancho ត្រូវបានពន្យាពេលដោយ សារតែខ្សែបម្រើប្រយុទ្ធស្លាបរូបនេះត្រូវរង់ចាំទទួលបានអាវលេខ ៧ ដែលកីឡាករល្បីៗដូចជា David Beckham, Cristiano Ronaldo ជាដើមធ្លាប់ពាក់នាពេលកន្លងមកនោះ។យ៉ាងណាមិញSancho ក៏ធ្លាប់ពាក់អាវលេខ៧នៅសម្រាប់ Dortmund ក្រោយពីរូបគេចាកចេញពី Man. City ក្នុងឆ្នាំ ២០១៧ ។

Manchester United confirm that Jadon Sancho will wear the No 25 shirt after  his £73m

ប្រភពខាងលើបន្តថាៈគ្រូបង្វឹកសញ្ជាតិន័រវេមិនមានបំណងស្នើសុំឱ្យ Edinson Cavani ដែលកំពូងកាន់កាប់អាវលេខ ៧នេះហើយយកទៅបំពេញតាមសំណើរបស់ Sancho ទេ។ផ្ទុយទៅវិញសាន់ចូបានសម្រេចយកស្លាកអាវលេខ ២៥ ដែល​នៅទំនេរក្រោយពីអតីតខ្សែប្រយុទ្ធOdion Ighalo បានចាកចេញពីកីឡាដ្ឋាន Old Trafford កាលពីខែមករាកន្លងទៅ៕