បរទេស៖ ការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ក្រុមបិសាចក្រហម Manchester United ជាមួយក្លឹប Preston North End មកពីលីកលំដាប់ទីពីរក្របខណ្ឌ Championship នៅថ្ងៃសៅរ៍ចុងសប្តាហ៏នេះត្រូវបានលុបចោលបន្ទាប់ពីរកឃើញករណីករណីសង្ស័យវិជ្ជមាន Covid-19 នៅក្នុងកន្លែងហ្វឹកហាត់របស់ក្រុម Manchester United។

ក្រុមជើងឯកអង់គ្លេស២០សម័យមួយនេះបានសម្រេចចិត្តលុបចោលកម្មវិធីការប្រកួតមិត្តភាពនេះដោយផ្អែកទៅលើវិធានការការពារការឆ្លងរីករាលដាលនៃមេរោគរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ។ ក្រុម Man Utd ដែលបានប្រកួតកំដៅសាច់ដុំស្មើគ្នា ២ទល់និង២ ជាមួយក្រុម Brentford កាលពីថ្ងៃពុធបានរកឃើញករណីសង្ស័យវីរុសកូវីត-១៩នេះលើកីឡាករ និងបុគ្គលិកមួយចំនួនតូចនៅពេលហ្វឹកហាត់នៅឯ Carrington។ ឥឡូវនេះពួកគេទាំងនោះត្រូវបានតម្រូវអោយធ្វើចត្តាឡើស័កដាច់ដោយឡែករៀងៗខ្លនដើម្បីរង់ចាំលទ្ធផលនៃការធ្វើតេស្តបន្ថែមទៀត៕
ប្រភពព័ត៍មាន៖ BBC
