បរទេស៖ គ្រូបង្វឹកក្រុមបិសាចក្រហម Man. Utd លោក Ole Gunnar Solskjaer បានបង្ហាញថា Jadon Sancho និង Edinson Cavani នឹងចូលរួមហ្វឹកហាត់ជាមួយក្រុមនៅសប្តាហ៍ក្រោយមុនការប្រកួតបើកឆាកក្របខណ្ឌ  Premier League  រដូវ​កាល​ថ្មីជាមួយ Leeds United នៅ Old Trafford នៅថ្ងៃទី ១៤ ខែសីហាមុនពេលជួប Southampton និង Wolverhampton Wanderers។

How Man Utd's Cavani deal could pave the way for Sancho signing | Goal.com

សម្រាប់ Sancho នៅឡើយចូលរួមហ្វឹកហាត់ជាមួយក្រុមថ្មីរបស់ខ្លួននៅឡើយទេ ក្រោយសម្រាកវិស្សមកាលបន្ទាប់ពី​បញ្ចប់ព្រឹត្ត​ការណ៏ Euro 2020 សម្រាប់ប្រទេសអង់គ្លេសខណៈ Cavani ដែលបាន​បង្ហាញខ្លួនអោយអ៊ុយរូហ្គាយនៅ​ការ​ប្រកួតពានរង្វាន់ Copa America ក៏មិនទាន់បានវិលត្រលប់មកកាន់ប្រទេសអង់គ្លេស​វិញនៅឡើយដែរ។

Manchester United sign Jadon Sancho from Borussia Dortmund for £73m

មានន័យយថាកីឡាករទាំងពីរនិងមិនទាន់មានវត្តមានបង្ហាញខ្លួនក្នុងជំនួបមិត្តភាពជាមួយEverton នៅ នៅថ្ងៃសៅរ៍នេះទេ ទោះយ៉ាងណាលោក Solskjaer ត្រូវបានដកស្រង់សម្តីដោយគេហទំព័រផ្លូវការរបស់ក្លិបយ៉ាងដូច្នេះថាៈ  ពួកគេនិងវិល​ត្រលប់​មកចូលរួម​ជាមួយយើង នៅបន្ទាប់ពីចុសប្តាហ៍នេះ។ មានចម្ងល់ជាច្រើនថា ហេតុអ្វីបានជាពួកគេមិនទាន់​ចូលរួមជា​មួយ​យើង​ប៉ុន្តែវាជារដូវកាលដ៏វែង​ជាមួយកាតព្វកិច្ចលើឆាកអន្តរជាតិ​ហើយពួកគេត្រូវឈប់សម្រាកបន្ថែមទៀត ។

Cavani insists he's 'proud' to wear Manchester United shirt | The Japan  Times

សម្រាប់ខ្សែការពារ Raphael Varane បច្ចុប្បន្នកំពុងស្ថិតនៅទីក្រុង Manchester និងត្រៀមបង្ហាញខ្លួនជាមួយក្លឹប​ជាផ្លូវ​ការណ៏ដោយ ចុះហត្ថលេខាលើកិច្ចសន្យារយៈពេល​វែងជាមួយក្លឹបក្នុងពេលដ៏ខ្លីខាងមុខនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole