បរទេស៖ ខ្សែការពាររបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Phil Jones បានបដិសេធក្នុងលះបង់លេខអាវរបស់ខ្លួនដល់មិត្តរួមក្រុមថ្មី Raphael Varane បន្ទាប់ពីខ្សែ​ការពារ​​កណ្តាលសញ្ជាតិបារាំងរូបនេះបានបំពេញការផ្លាស់មកកាន់ទឹកដី Old Trafford កាលពីថ្ងៃសៅរ៍កន្លងទៅ​ក្នុងរង្វង់ទឹកប្រាក់ប្រមាណ៤១លានផោន។

Raphael Varane: "The chance to come here and play in the Premier League is  something I couldn't turn down" - Football Espana

សមាជិកជ័យលាភី World Cup ២០១៨ រូបនេះបានបង្ហាញវត្តមានរបស់ខ្លួនយ៉ាងភ្ញាក់ផ្អើលជាមួយអាវលេខ​១៩ចំពោះមុខ​អ្នក​គាំទ្រ ៧៥ ០០០ នាក់ក្នុងកីឡាដ្ឋាន Old Trafford មុនការប្រកួតបើកឆាករដូវកាលថ្មីសម្រាប់ក្របខណ្ឌ  Premier League ទល់នឹងក្រុមភ្ញៀវ Leeds United។

Phil Jones: Playing 40 games in first season for Manchester United is  'incredible' - Manchester Evening News

បើយោងទៅតាម Manchester Evening News បានអោយដឹងថា Raphael Varane ទំនងជាពាក់អាវលេខ ៤ នៅក្លឹប Man United បន្ទាប់ពីគាត់ចាកចេញពី Real Madrid។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ Phil Jones  ដែលបានខកខានបង្ហាញខ្លួនចូលលេងអោយក្លឹប Man Utd ចាប់តាំងពីខែមករាឆ្នាំ ២០២០ គឺចង់រក្សាអាវលេខរបស់ខ្លួនមួយនេះបន្តទៀត បន្ទាប់ពីអវត្តមានអស់រយៈពេលជាង ១៨ ខែដោយសារបញ្ហារបួស។ ប្រភពពីអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បានបញ្ជាក់ប្រាប់ថាកីឡាករវ័យ ២៩ ឆ្នាំរូបនេះនឹងវិលត្រលប់មកហ្វឹក​ហាត់​ត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះហើយ៕

 

ប្រភពព័ត៍មាន៖ Metro