បរទេស៖ ក្រោយខកខានអស់រយៈពេល១៨ ខែអតីតខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal កីឡាករ Mesut Ozil បានរកគ្រាប់បាល់ជាលើកដំបូងសម្រាប់ក្រុម Fenerbahce សម្រាប់ការប្រកួតនៅលីកកំពូលតួគីទល់និងក្រុម Adana Demirspor ។
អតីតកីឡាករជម្រើសជាតិអាឡឺម៉ង់ និង Real Madrid រូបនេះបានស៊ុតបាល់បញ្ចូលទីត្រឹមតែ ១១ វិនាទីប៉ុណ្ណោះនៅពេលប្រកួតតង់ទីពីរចាប់ផ្តើម។ វាក៏ជាគ្រាប់បាល់តែមួយគ្រាប់ផងដែសម្រាប់ការប្រកួតនេះ និងជាគ្រាប់បាល់ទីមួយសម្រាប់សមាជិកជ័យលាភី World Cup ២០១៤ រូបនេះក្រោយចាកចេញពីទ្រនំ Arsenal ទៅកាន់ ប្រទេសទួរគីកាលពី ខែមករាដើមឆ្នាំ២០២១ក្នុងការផ្ទេរដោយឥតគិតថ្លៃបន្ទាប់ពីបញ្ចប់រឿងដ៏ចម្រូងចម្រាសនៃពេលវេលារបស់គាត់ជាមួយ Arsenal។
សប្តាហ៍ដំបូង នៅទីក្រុង Fenerbahce មិនមានអ្វីពិសេសនោះទេខណៈដែលOzilបានបង្ហាញខ្លួនចំនួន ១១ លើកសម្រាប់ក្លឹប។ ជាការពិតការរួមចំណែកបង្កើតឪកាសតែមួយដងគត់ (Assist) សម្រាប់ក្រុមគឺកំលុងពេលដែលពួកគេចាញ់ Sivasspor ក្នុងលទ្ធផល២-១ នៅថ្ងៃចុងក្រោយនៃរដូវកាលមុន៕
ប្រភពព័ត៍មាន៖ Goal