បរទេស៖ Kylian Mbappe ត្រូវបានគេរាយការណ៍ថាបានស្នើសុំឱ្យ Paris Saint-Germain បើកចរចារការផ្ទេរទៅកាន់ក្លឹប Real Madrid នៅរដូវក្តៅនេះ។
:focal(1237x270:1239x268)/origin-imgresizer.eurosport.com/2021/08/14/3201474-65584748-2560-1440.jpg)
ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះត្រូវបានគេជឿជាក់ថាមានការព្រួយបារម្ភដោយសារតែការមកដល់របស់ Lionel Messi នៅឯកីឡដ្ឋាន Parc de Princes ហើយឥឡូវនេះគាត់កំពុងតែពិចារណាអំពីការចាកចេញនៅរដូវក្តៅនេះ។ បើយោងតាមបណ្តាញសារព័ត៌មាននៅប្រទេសអេស្ប៉ាញ Mega បានអោយដឹងថា Mbappe នឹងសុំជួបជាមួយប្រធានក្លឹប PSG លោក Nasser Al-Khelaifi ហើយនឹងស្នើសុំឱ្យក្លឹបបើកចរចារការផ្ទេរទៅកាន់ Real Madrid ដែលត្រូវបានគេយល់ថាជាគោលដៅដែលកីឡាករវ័យ ២២ ឆ្នាំចង់បាន។

ឥឡូវនេះ Mbappe បានឈានចូលដល់កិច្ចសន្យារយៈ ១២ ខែចុងក្រោយរបស់គេហើយ ខណៈដែលការបន្តកុងត្រាថ្មីគឺមិនទាន់មានភាពច្បាស់លាស់នៅឡើយទេមកទល់ពេលនេះ ហើយក្លឹប PSG អាចនឹងត្រូវបង្ខំចិត្តលក់ខ្សែប្រយុទ្ធរូបនេះនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះនេះ ក៏ព្រោះតែពួកគេមិនចង់បាត់បង់កីឡាកររូបនេះនៅរដូវក្តៅក្រោយដោយគ្មានតម្លៃខ្លួន។ ក្លឹបហង្សក្រហម Liverpool ក៏ជាក្លឹបមួយផ្សេងទៀតដែលកំពុងតាមដានអំពីស្ថានភាពរបស់ Mbappe ហើយត្រូវបានគេរាយការណ៍ថាកំពុងរៀបចំសំណើរសម្រាប់កីឡាករសញ្ជាតិបារាំងរូបនេះនៅរដូវក្តៅឆ្នាំ ២០២២៕
ប្រភពព័ត៍មាន៖ Sportsmole
 
                