បរទេស៖ ក្រុមបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រជែងជាមួយក្រុម Real Madrid សម្រាប់ការចុះហត្ថលេខាលើតារាឆ្នើមរបស់ Paris Saint-Germain កីឡាករ Kylian Mbappe នៅរដូវក្តៅឆ្នាំ ២០២២ខាងមុខនេះយោងគេហទំព័រ ESPN បានចុះផ្សាយ។

ក្រុមជើងឯកអង់គ្លេស២០សម័យនៅឡើយមិនទាន់បានបំពេញការចុះហត្ថលេខាកីឡាករនៅតំបន់ប្រយុទ្ធជួរមុខ មករួមក្រុមឡើយទេ ប៉ុន្តែបានបង្កើតភាពវៃឆ្លាតខ្លះនៅកំលុងពេលទីផ្សារដោះដូរបានបើកដំណើរមុនឈានដល់ទីបញ្ចប់នៅចុងខែសីហា២០២១នេះ។ ពួកគេបានបន្តកិច្ចសន្យាដល់ Edinson Cavani ក្នុងកិច្ចព្រមព្រៀងមួយឆ្នាំនិងបានសម្រេចកិច្ចព្រមព្រៀងផ្ទេរយកខ្សែម្រើស្លាប Jadon Sancho និង ខ្សែការពារ កណ្តាល Raphael Varane មករួមក្រុម។

ទោះបីជាMan Utd ដឹងថាឱកាសរបស់ពួកគេក្នុងការឆ្មក់នាំយកកីឡាករអន្តរជាតិបារាំងរូបនេះមកកាន់ទឹកដី Old Traffordនៅមានភាពតូចចង្អៀតនៅពេលរូបគេក្លាយជាកីឡាករដែលនិងគ្មានតម្លៃខ្លួន(Free Transfer) ។ ទោះយ៉ាងណាក្លឹបយក្ស បារាំងនិងអេស្បាញទាំងពីរខាងលើមានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អប៉ុន្តែ Man Utd ក្រោមការដឹកនាំរបស់លោក Solskjaer នៅតែមានផែនការនាំយកខ្សែប្រយុទ្ធ ឆ្នើម១រូបមកពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនសាជាថ្មីម្តងទៀតនៅរដូវក្តៅឆ្នាំក្រោយ។
/cdn.vox-cdn.com/uploads/chorus_image/image/69722707/1333916214.0.jpg)
សម្រាប់សាម៉ីខ្លួន Mbappe គឺមិនដែលច្រានចោលពីមហិច្ឆតាចង់ផ្លាស់ទៅលេងនៅក្លឹបជើងឯកទ្វីបអឺរ៉ុប១៣សម័យនាលីកកំពូលអេស្បាញមួយនេះឡើយទេទោះបីជារដូវកាលនេះសមាជិកជ័យលាភី World Cup ២០១៨នៅបន្តលេងអោយក្រុម នៅ១រដូវកាលទៀតយ៉ាងណាក៏ដោយ។ ពោលគឺក្រោយការមកដល់របស់ Lionel Messi អតីតយុវជនថ្នាលក្លឹបMonaco ពិតជាមិនចង់លេង នៅ ក្រោយស្រមោលរបស់តារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះបន្តទៀតនោះទេ៕
ប្រភពព័ត៍មាន៖ ESPN
 
                