បរទេស៖ Kai Havertz បានធ្វើអោយក្លឹបមានការប្រែប្រួលមុខមាត់ជាច្រើនក្រោយផ្លាស់ពីក្លឹបLeverkusen ដើម្បីមកចូលរួមជាមួយពួកគេអស់រយៈពេល ១១ ខែចុងក្រោយនេះ។ក្រោយកើតមានហេតុការណ៏គ្រោះទឹកជំនន់ នាពេលថ្មីៗនេះនៅក្នុងប្រទេសដើមកំណើតអាឡឺម៉ង់ បានជួបមហន្តរាយដែលបាត់បង់ទីជំរក និង ផ្ទះសម្បែង ដោយមើលឃើញដូច្នេះទើបខ្សែបម្រើកណ្តាលរូបនេះមានបំណងចង់ជួយបំផុត។ ការចាកចេញពីមាតុភូមិដើម្បីក៏សាងអាជីពថ្មីក្នុងតម្លៃ ៧១ លានផោន ប៉ុន្តែការផ្លាស់ប្តូរក្រុមកំឡុងពេលមានជំងឺរាតត្បាតត្រូវបានគេរិះគន់ចំពោះទម្រង់លេងហើយវាក្លាយជាការចាប់ផ្តើមដ៏លំបាកសម្រាប់លីគកំពូលបាល់ទាត់អង់គ្លេស។
បន្ថែមពីលើការបរិច្ចាគថវិកាសប្បុរសធម៌ប្រមាណ ២០ ម៉ឺនអឺរ៉ូHavertz បានបង្កើតគំនិតរចនាម៉ូតស្បែកជើងបាល់ទាត់ចំនួន១០០គូ ដោយត្រូវបានរចនាឡើងយ៉ាងពិសេសដែលនឹងត្រូវលក់និងដេញថ្លៃដើម្បីរៃអង្គាសប្រាក់បន្ថែមទៀត ។ មានន័យថា Havertz នឹងពាក់ស្បែកជើងមួយគូក្នុងចំណោមស្បែកជើងខាងលើនេះនៅពេលដែលតោខៀវ Chelsea ជួបជាមួយ Arsenal នៅក្របខណ្ឌ Premier League នាថ្ងៃអាទិត្យស្អែកនេះ។
ទោះយ៉ាងណា Havertz បានបញ្ចប់រដូវកាលរបស់ក្លឹបជាមួយនឹងភាពរីកចំរើនតាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អខណៈដែលក្រុមតោខៀវ Chelsea បានផ្តួលក្រុម Man, City ដើម្បីឈ្នះពានរង្វាន់ Champions League រដូវកាល២០២១-២០២២៕
ប្រភពព័ត៍មាន៖ BBC