បរទេស៖ ក្រុមបិសាចក្រហម Man United នៅតែបើកចំហឪកាសនៃការនាំយកកីឡាករថ្មីម្នាក់ទៀតមកកាន់ទឹកដី Old Trafford មុនពេលទីផ្សារដោះដូរកីឡាករនិងបិទនៅចុងខែសីហា ២០២១នេះ។ ក្រុមជើងឯកអង់គ្លេស២០សម័យទើបតែបាន ចំណាយ ប្រាក់ដ៏ច្រើនលើការនាំយកកីឡាករសំខាន់ពីររូបមាន ១.Jadon Sancho និង ២.Raphael Verane និង អ្នកចាំទី Tom Heaton។

យោងការលើកឡើងគ្រូបង្វឹកលោក Ole Gunnar Solskjaer បានបដិសេធមិនបោះបង់ចោល លទ្ធភាពនៃការចុះហត្ថលេខាលើកីឡាករដែលលេងនៅទម្រង់ផ្សេងទៀតបន្ទាប់ពីបានឆ្លើយតបបណ្តាញសារពត៌មាន អំពីស្ថានភាពខ្លួនរបស់ក្លឹបក្រោយជ័យជម្នះកាលពីចុងសប្តាហ៍មុនលើក្រុមម្ចាស់ផ្ទះ Leeds United។


ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយថាៈ Man.Utdនៅតែពិចារណាចុះហត្ថលេខាជាមួយខ្សែបម្រើ-ការពារ ថ្មីម្នាក់ទៀតឬខ្សែការពារស្លាបស្តាំមុនថ្ងៃបិទការទិញដូរលើកទី១នៅរដូវកាលនេះ។កីឡាករដែលស្ថិតក្នុងបញ្ជីចង់បានរបស់ក្រុមមានដូចជាៈKieran Trippier របស់ក្រុម Atletico Madrid ត្រូ ខ្សែបម្រើមួយចំនួនរួមមាន Eduardo Camavinga របស់ Rennes និង Ruben Neves របស់ Wolverhampton Wanderers ជាដើម។

Man United ត្រូវបានប្រភពពត៌មានខាងលើចុះផ្សាយថាពួកគេត្រៀមនិងធ្វើការចរចារនាំយក Kylian Mbappe របស់ Paris Saint-Germain ជាគោលដៅផ្ទេរដ៏មានសក្តានុពលនៅរដូវក្តៅខាងមុខនេះដោយគ្មានតម្លៃខ្លួន ក្រោយពីសមាជិកជ័យលាភីWorld Cup ២០១៨នៅឡើយបន្តកុងត្រាថ្មីជាមួយក្លឹបមុនពេលដែលកិច្ចសន្យារបស់គេអស់សុពលភាពនៅខែមិថុនា ឆ្នាំក្រោយនោះ៕
ប្រភពព័ត៍មាន៖ Sportsmole
