បរទេស៖ ក្លិប Real Madrid បានទទួលបរាជ័យជាមួយនឹងសំណើដេញថ្លៃនៅថ្ងៃចុងក្រោយជាមួយនឹងទឹកប្រាក់២០០លានអឺរ៉ូ (ស្មើនឹង២៣៦លានដុល្លារអាមេរិក) ដើម្បីទិញយកខ្សែប្រយុទ្ធ Kylian Mbappé ពីក្លិប Paris Saint-Germain ប៉ុន្តែ បាននាំយកខ្សែបម្រើវ័យក្មេងដ៏ឆ្នើមអន្តរជាតិបារាំង Eduardo Camavinga។
Camavinga វ័យ១៨ឆ្នាំ បានចូលរួមក្នុងកិច្ចសន្យារយៈពេល៦ឆ្នាំ ពីក្លិប Rennes ក្នុងតម្លៃខ្លួន៣១លានអឺរ៉ូ បូករួមទាំងប្រាក់ឧបត្ថម្ភនានាចំនួន៩លានអឺរ៉ូផ្សេងទៀត។ ប៉ុន្តែ ក្លិប Real Madrid ត្រូវបានបង្ខំឲ្យទទួលស្គាល់បរាជ័យនៅដំណាក់កាលចុងក្រោយ ក្នុងការព្យាយាមប្រមាញ់ទិញ Mbappe នៅពេលដែល PSG បានបដិសេធមិនឆ្លើយតបទៅនឹងសំណើចុងក្រោយបំផុតរបស់ពួកគេ។ ការដាក់សំណើដេញថ្លៃរបស់ក្លិប Real នឹងធ្វើឲ្យក្លិប PSG ទទួលបានប្រាក់ចំណូលលើតម្លៃខ្លួន២០០លានអឺរ៉ូ ដែលជាការចំណេញតិចតួចប៉ុណ្ណោះ បើធៀបទៅនឹងទឹកប្រាក់ចំនួន១៨០លានអឺរ៉ូ ដែលពួកគេបានចំណាយទិញរូបគេពីក្លិប Monaco។
ប៉ុន្តែ សំណើដេញថ្លៃនេះ បានកើតឡើងចំពេលដែល Mbappé នៅជាប់កិច្ចសន្យាតិចជាងរយៈពេល១ឆ្នាំប៉ុណ្ណោះ។ ជាមួយគ្នានេះ PSG បាននាំយកខ្សែការពារស្លាបឆ្វេង Nuno Mendes វ័យ១៩ឆ្នាំ ពីក្លិប Sporting Lisbon ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងតម្លៃខ្លួន៤លានអឺរ៉ូ ជាមួយនឹងជម្រើសទិញយកដាច់ក្នុងតម្លៃខ្លួន៤០លានអឺរ៉ូ៕
ប្រភពព័ត៌មាន៖ The Guardian