បរទេស៖ Man United គឺជាក្លឹបធំបំផុតមួយនៅក្នុងពិភពបាល់ទាត់ហើយ កីឡាករមួយចំនួនបានសាងភាពល្បី ល្បាញក្រោយ ចំណាយ​ពេលជាមួយក្លឹបអស់ជាច្រើនឆ្នាំ។ សូម្បីមុនការតែងតាំងលោក Sir Alex Ferguson ជាអ្នកចាត់ការនៅឆ្នាំ ១៩៨៦ ក្លឹបក៏បាន បណ្តុះបណ្តាលកីឡាករដែលមានទេពកោសល្យបានមួយចំនួនផងដែរ ។ ប៉ុន្តែក្រោយមកក្រោម ការដឹក នាំរបស់ កំពូលគ្រូបង្វឹកសញ្ជាតិស្កុតឡេន Ferguson ក្លឹបបានចុះហត្ថលេខានាំយកកីឡាករបរទេស(មិនមែនអង់គ្លេស) ដោយពួកគេ ភាគច្រើនបានក្លាយជាវីរបុរស(Legend)របស់ក្លឹបតែម្តង ។

យើងក្រឡេកមើលកីឡាករបរទេសឆ្នើមៗទាំង ៥រូបដែលធ្លាប់ប្រកបអាជីពនៅទឹកដីOld Traffordនាពេលកន្លងមកៈ

១.Roy Keane

អតីតគ្រូបង្វឹកសាធារណរដ្ឋអៀរឡង់បានចាប់ផ្តើមអាជីពជាមួយ Nottingham Forestមុនពេលចូលរួមជាមួយបិសាច ក្រហម Man. Utd ក្នុងឆ្នាំ ១៩៩៣-២០០៥ ។ ទោះបីជាពេលខ្លះមានអារម្មណ៏ឆេវឆាវ​ជាមួយដៃគូប្រកួត​ប៉ុ​ន្តែ​Keane គឺជាខ្សែបម្រើ​ប្រយុទ្ធ​ដែលមានទេពកោសល្យ​ដណ្តើមនិងបញ្ចូនបាល់ដល់ដៃគូប្រយុទ្ធបាន រឹងមាំជាប្រចាំ។ទោះយ៉ា​ងណា​គាត់​​គឺជាវីរបុរស​របស់ក្រុមដូចអតីតមិត្តរួមក្រុមកីឡាករអ្នកចាំទី Peter Schmeichel ដែលបានដើរតួយ៉ាងសំខាន់ជួយ Man. United ឈ្នះ ពានរង្វាន់ធំបីក្នុងឆ្នាំ ១៩៩៩។

Roy Keane | Man Utd Legends Profile | Manchester United

២.Eric Cantona

ក្រោយផ្លាស់ពីLeeds United មកMan.Utdក្នុងឆ្នាំ ១៩៩២និង​បានចំណាយពេលដល់ឆ្នាំ១៩៩៧ ។គឺជាកីឡា​ករដ៏​អស្ចារ្យ​ម្នាក់របស់ក្រុមដេលបាន ដើរតួនាទីយ៉ាងសំខាន់ក្រោមការជួយជ្រោមជ្រែងពីសំណាក់ លោក Sir Alex Ferguson ។​គាត់​ត្រូវបានគេផ្តល់រហ្សសនាមដោយអ្នកគាំទ្រថា(King Eric) Man. Utd ក្រោយ​សាងភាព​ល្បី​ល្បាញ​នៅទឹកដី Old Trafford ក្នុងនាមជាកីឡាករអន្តរជាតិបារាំងម្នាក់។

Eric Cantona | Man Utd Legends Profile | Manchester United

៣.Cristiano Ronaldo

Ronaldo បានចូលរួមជាមួយ Man. Utd ពីក្លឹប Sporting CP ក្នុងឆ្នាំ ២០០៣ ។ក្នុងនាមជាកីឡាករវ័យក្មេង​ដែល​មានទេព​កោសល្យដោយបានសាងភាពល្បីល្បាញ  នៅទឹកដី Old Trafford រហូតក្លាយជាកីឡាករ ល្អបំផុត​នៅលើ​ពិភព​លោក។​ ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់បារូបនេះបានផ្តោតជាសំខាន់លើការអភិវឌ្ឍសមត្ថភាព ទាំងបច្ចេកទេស​និង​រាងកាយ ដោយបានជួយអោយMan.Utdឈ្នះពានPremier League ៣ដង និង Champion League ព្រមទាំងពាន បាល់មាស(Ballon D’or)១ដងមុនពេលចាកចេញទៅReal Madrid នៅឆ្នាំ២០០៩។ បច្ចុប្បន្ននេះក្លឹបក៏ទើបតែ​សម្រេចកិច្ច​ព្រមព្រៀងផ្ទេរយកវីរបុរវ័យ៣៦ឆ្នាំរូបនេះពីក្លឹបJuventusមកវិញផងដែរ។

Cristiano Ronaldo: Manchester United signing to wear No 7 shirt again for  club as Edinson Cavani takes No 21 shirt | Football News | Sky Sports

៤.Peter Schmeichel

Peter Schmeichel ត្រូវបានមជ្ឈ ដ្ឋានបាល់ទាត់ចាត់ទុកថាជាកីឡាករដែលត្រូវបានក្លឹបនាំយកមកយ៉ាងត្រឹមត្រូវនិង បំផុត ក្រោមរជ្ជកាលលោកSir Alex Ferguson ដោយបានបង្ហាញទម្រង់លេងលេចធ្លោ នៅក្របខណ្ឌ Premier League ចន្លោះឆ្នាំ ១៩៩១-១៩៩៩ និងបានឈ្នះពានPremier League ៥ដង ។អតីតអ្នកចាំទីក្រុមជម្រើសជាតិដាណឺម៉ាក​បានផ្ទេរពី​Man. United ពី Brondby ក្នុងឆ្នាំ ១៩៩១ ក្នុងតម្លៃ ៦៧៥.០០០ ផោនប៉ុណ្ណោះ។ Schmeichel​ក៏ធ្លាប់លេង​អោយក្លឹប Sporting CP ,Aston Villa ,Man.City មុនពេលចូលនិវត្តន៏នៅឆ្នាំ២០០៣។ បច្ចុប្បន្នកូនប្រុសរបស់គាត់គឺKasper Schmeichel បានស្នងមរតកពីឪពុកនិងបានក្លាយជាអ្នកចាំទីឆ្នើម សម្រាប់Leicester City ដោយធ្លាប់ជួយអោយពួកគេឈ្នះPremier League នៅឆ្នាំ២០១៦និងFA Cup, Community Shield នៅឆ្នាំ​២០២១នេះផងដែរ។

The Debate: Why Peter Schmeichel is the greatest goalkeeper ever - Eurosport

៥.Nemanja Vidic

អតីតខ្សែការពារអន្តរជាតិសែប៊ីNemanja Vidic គឺជាកំផែនដ៏រឹងម៉ាំបំផុតសម្រាប់ក្លឹបចន្លោះឆ្នាំ២០០៦-២០១១៤ ដោយ​ចាប់ដៃគូគ្នាជាមួយRio Ferdinand ក្រោយចូលរួមជាមួយMan. United ក្នុងខែមករាឆ្នាំ ២០០៦ ក្នុងតម្លៃជិត ១០ លានផោនពី Spartak Moscow។​ជាមួយនិងបច្ចេកទេសដណ្តើមបាល់ ប្រជែង ក៏ដូចជារារាំងគូប្រកួតដោយភាព រហ័សរហួន​និងវ័យឆ្លាត។ Vidic បានក្លាយជាខ្សែការពារកណ្តាលដ៏ល្អ និងត្រូវបានចាត់ទុកថាជាកីឡាករដែលមិនរអាក់​រអួលមិនញញើតនឹងហ៊ានប្រឈមគ្រោះថ្នាក់ជាយថាហេតុក្នុងបុព្វហេតុជួយក្រុម៕

Manchester United U-23 Team to be Led by Nemanja Vidic – Nemanja Vidic 15