បរទេស៖ គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បានបញ្ជាក់ថា Cristiano Ronaldo នឹងបង្ហាញខ្លួនលើកទី ២ របស់គាត់សម្រាប់ Man Utd នៅយ​ប់ថ្ងៃសៅរ៍នេះក្នុងការប្រកួតក្របខ័ណ្ឌ Premier League ជាមួយក្រុម Newcastle United។

Man Utd press conference LIVE as Cristiano Ronaldo prepares for second Red  Devils debut - Mirror Online

កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះដែលបានចុះហត្ថលេខាជាថ្មីជាមួយនឹងក្លឹប Manchester United កាលពីរដូវក្តៅនេះបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីរបស់គាត់នៅសប្តាហ៍នេះ។ លោក Solskjaer បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃសុក្របាថាកីឡាករវ័យ ៣៦ ឆ្នាំរូបនេះនឹងបង្ហាញខ្លួនពេលប៉ះក្រុម Newcastle ប៉ុន្តែមិនបានបញ្ជាក់ថារូបគេនិងលេងជម្រើសដំបូង រឺក៏ស្ថិតនៅកៅអីបម្រុងទេ។

Man Utd: Solskjaer confirms Cristiano Ronaldo debut and reveals Cavani  phone call | Metro News

លោក Ole Gunnar Solskjaer បាននិយាយថា៖ «គាត់បានហ្វឹកហាត់បានយ៉ាងល្អជាមួយនឹងពួកយើងក្នុងសប្តាហ៍នេះ ហើយប្រាកដណាស់គាត់នឹងនៅលើទីលាននៅពេលណាមួយជាខាន»។ Ronaldo រកបាន ១១៨ គ្រាប់ក្នុងការបង្ហាញខ្លួន ២៩២ លើកអំឡុងការលេងលើកដំបូងរបស់គាត់នៅ Old Trafford ចន្លោះឆ្នាំ ២០០៣ ដល់ ២០០៩ មុននឹងចាកចេញទៅចូលរួមជាមួយ Real Madrid និង Juventus៕

 

ប្រភពព័ត៍មាន៖ Sportsmole