បរទេស៖ ហង្សក្រហម Liverpool បានបន្តប្រជែងក្រុមនាំមុខតារាងក្របខណ្ឌ Premier League ខណៈដែលខ្សែប្រយុទ្ធឆ្នើមMohamed Salah រកបានគ្រាប់បាល់លើកទី ១០០ ក្រោយរកបានគ្រាប់បាល់បើកឆាក១គ្រាប់ពេលផ្តួលក្រុមម្ចាស់ផ្ទះ Leeds Utd ៣ទល់និង០។
ការប្រកួតនេះក្រុមលោកJurgen Kloppត្រូវបាត់បង់កីឡាករ Harvey Elliottក្រោយរងរបួសកជើងក្រោយពីត្រូវ បានរារាំងពីកីឡាករ Pascal Struijk ហើយទីបំផុតកីឡាករ Leeds Utd ត្រូវបានបណ្តេញចេញ។ទោះបីជាយ៉ាងណាក៏ដោយក្រុមហង្សក្រហម Liverpool បានគ្រប់គ្រងការប្រកួតយ៉ាងរឹងមាំបន្ទាប់ពីFabinho បានរកគ្រាប់បាល់នាំមុខបន្ថែម១គ្រាប់ទៀតនៅក្រោយចាប់ផ្តើមតង់ទី២បាន៥នាទី។ Sadio Mane ដែលខកខានរកបានគ្រាប់បាល់ដល់ទៅ២ដងនោះមានឪកាសបន្ថែមគ្រាប់បាល់ទី៣នៅជិតបញ្ចប់ការប្រកួត។
បច្ចុប្បន្នគិតត្រឹមសប្តាហ៏ទី៤Liverpoolឈរនៅលេខរៀងទី៣មានពិន្ទុស្មើគ្នាជាមួយក្រុមលេខរៀងទី២Chelsea និង ក្រុមកំពូល តារាងMan.Utd ព្រមជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទីស្មើគ្នាគឺ១០គ្រាប់ផងដែរ៕
ប្រភពព័ត៍មាន៖ BBC