បរទេស៖ លោក Ole Gunnar Solskjaer លោក Solskjaer បានប្រាប់ទូរទស្សន៍ Sky Sports ថាការពិតវត្តមានរបស់គាត់ (Ronald0) បានធ្វើឱ្យក្រុមមានភាពខុសប្លែកគ្នារួចទៅហើយ។

ប៉ុន្តែជាការពិតយើងនៅមានពេលវេលាវែងឆ្ងាយទៀតសម្រាប់រដូវកាលនេះគាត់ចង់លេងឱ្យបានច្រើនតាមតែអាចធ្វើទៅបានប៉ុន្តែខ្ញុំមិនគិតថាវាអាចទៅរួចទេ។។ការលើកឡើងរបស់គ្រូបង្វឹកក្រុមបិសាចក្រហម Man. Utd កើតមានឡើងបន្ទាប់ពីបានទុកឱ្យខ្សែប្រយុទ្ធជើងចាស់វ័យ៣៦ឆ្នាំសម្រាកមិនអោយចូលលេងក្នុងព្រឹត្តការណ៏បរាជ័យក្នុងការប្រកួតជុំទី ៣ពានរង្វាន់ធំទី៣នៅអង់គ្លេសគឺ Carabao Cup ពេលចាញ់ក្រុមភ្ញៀវWest Ham ។ ខ្សែបម្រើអន្តរជាតិអាហ្សង់ទីនកីឡាករ Manuel Lanzini មានឪកាសរកបានគ្រាប់បាល់បញ្ចូលទីខណៈអ្នកចាំទី Dean Henderson មិនអាចសង្គ្រោះបាល់បាននៅនាទីទី៩ នាកីឡាដ្ឋាន Old Trafford។

មានន័យថាជ័យជំនះនេះ បាននាំអោយក្រុមលោកDavid Moyes និងត្រូវឡើងទៅធ្វើការប្រកួតនៅ នៅជុំទី ៤ ដោយត្រូវជួបជាមួយក្រុម ការពារតំណែងជើងឯកMan. City ។លោក Solskjaer ក៏បានធ្វើការផ្លាស់ប្តូរសមាសភាពកីឡាករក្នុងជម្រើស ១១ នាក់ក្រោយផ្តួលWest Ham កាលពីថ្ងៃអាទិត្យនៅ Premier League ដោយដាក់អោយកីឡាករមានដូចជាៈ Alex Telles, Donny van de Beek, Anthony Martial និង Jesse Lingard បង្ហាញខ្លួន។ ទោះយ៉ាងណាRonaldo និងត្រៀមលក្ខណៈបង្ហាញខ្លួនសម្រាប់ការប្រកួត៣ថ្ងៃបន្ទាប់នៅពេលដែលក្រុមMan.Utd និងបើក ទ្វារកីឡាដ្ឋានOld Trafford ទទួលស្វាគមន៏ក្រុម Aston Villa វេលាម៉ោង៦:៣០នាទីនាថ្ងៃសៅរ៏ទី២៥ កញ្ញា ២០២១ខាងមុខនេះ៕
ប្រភពព័ត៍មាន៖ Metro
 
                