បរទេស៖ ក្រុម Manchester City ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំសំណើរទិញយកកីឡាករ Kylian Mbappe នៅខែមករាខាងមុខនេះ ខណៈដែលក្រុមរបស់លោក Pep Guardiola កំពុងសម្លឹងរកការផ្តួលក្រុម Real Madrid ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain នៅឆ្នាំ ២០២២។
Real Madrid បានព្យាយាមចុះហត្ថលេខានាំយកកីឡាករអន្តរជាតិបារាំងរូបនេះក្នុងដំណាក់កាលចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្ដៅ ប៉ុន្តែមិនអាចបញ្ចុះបញ្ចូល PSG ឱ្យលក់បានឡើយ បើទោះបីជាការជ័យលាភី World Cup 2018 រូបនេះនឹងត្រូវផុតកំណត់នៅខែមិថុនាខាងមុខនេះក៏ដោយ។
Real Madird នៅតែត្រូវបានគេគិតថាជាចំណូលចិត្តរបស់កីឡាករវ័យ ២២ ឆ្នាំរូបនេះ ប៉ុន្តែយោងតាមអ្នកកាសែតលោក Ian McGarry និង Duncan Castles និយាយនៅលើ The Transfer Window podcast បានប្រាក់ថាលោក Sheikh Mansour ម្ចាស់ក្លឹប Man City ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យក្មេងរូបនេះទោះក្នុងតម្លៃណាក៏ដោយ។ Man City ត្រូវបានគេនិយាយថាកំពុងរៀបចំវិធីសាស្រ្តខែមករាសម្រាប់ Mbappe ដោយសង្ឃឹមថានឹងបញ្ចុះបញ្ចូល PSG ឲ្យបើកភ្លើងខៀវឲ្យ Mbappe ចាកចេញគាត់មុនពេលបញ្ចប់យុទ្ធនាការឆ្នាំ ២០២១-២២នេះ៕
ប្រភពព័ត៍មាន៖ Sportsmole