បរទេស៖ Cristiano Ronaldo មានបំណងបញ្ចប់អាជីពជាមួយក្លឹបបិសាចក្រហម Man United មុនពេលណែនាំកូនប្រុសរបស់ខ្លួនអោយចូលហ្វឹកហាត់ក្នុងសាលាបាល់ទាត់យុវជនថ្នាលរបស់ក្លឹបយោងគេហទំព័រ The Sun បានចុះផ្សាយ។ទោះបីជាបន្តបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Aston Villa កាលពីថ្ងៃសៅរ៏សប្តាហ៏មុន ប៉ុន្តែប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ រូបនេះនៅតែបង្ហាញទម្រង់លេងបានល្អក្រោយត្រលប់មកកាន់ទឹកដី Old Trafford នៅរដូវក្តៅនេះដោយរកបាន ៤ គ្រាប់បាល់ហើយទោះបីមានវ័យជ្រេដល់ទៅ៣៦ឆ្នាំទៅហើយក្តី។
ម្ចាស់ពានកីឡាករលេងល្អបំផុតរបស់ពិភពលោក (បាល់មាស Ballon d’Or ៥ សម័យ) មិនបានបង្ហាញពីផែនការរឺចេតនាចង់ចាកចេញទៅលេងនៅក្លឹបបន្ទាប់នោះទេ។ ប្រភពខាងលើបន្តថា Ronaldo ចង់ក្លាយខ្លួនជាគ្រូបង្វឹកយុវជនសម្រាប់ក្លឹបដែលមានមូលដ្ឋាននៅភាគខាងជើងឈៀងខាងលិចប្រទេសអង់គ្លេសបន្ទាប់ពីចូលនិវត្តន៍ហើយអ្វីជាគោលបំណងសំខាន់បំផុតគឺឪកាសបណ្តុះបណ្តាលកូនប្រុសតែម្នាក់គត់មាននិស្ស័យស្រលាញ់និង ចំណូលចិត្តដូចខ្លួនគឺកុមារ Cristiano Jr នេះតែម្តង។
Ronaldo មិនមានអ្វីជាអាថ៌កំបាំងជាមួយការបង្ហាញ ក្តីសង្ឃឹមចង់ឃើញកូនប្រុសវ័យ ១១ ឆ្នាំ ដើរតាមគន្លងរបស់ឪពុកនិងមានឪកាសសាងភាពល្បីល្បាញដូចនិងអ្វីដែលរូបគេអាចទទួលបានការបណ្តុះបណ្តាលក្រោមដំបូន្មានពីសំណាក់ គ្រូតា Sir Alex Fergusonកាលពី១៨ឆ្នាំមុននៅទឹកដី Old Trafford ដូច្នេះដែរ៕
ប្រភពព័ត៍មាន៖ Metro