បរទេស៖ លោក Diego Simeone គ្រូបង្វឹក Atletico Madrid បានបញ្ជាក់កាលពីថ្ងៃចន្ទថា ក្រុមរបស់លោក «ត្រូវតែមានបង្កើតឲ្យមានការវិវត្តន៍ និងផ្លាស់ប្តូរ» ក្នុងការរារាំងគូប្រកួតរបស់ខ្លួនមិនឲ្យបង្កើតគម្រោងជាក់លាក់នានា ដើម្បីផ្តល់ការខកចិត្តដល់ក្រុមម្ចាស់ជើងឯកអេស្ប៉ាញមួយនេះ។
នៅមុនពេលការប្រកួតក្របខ័ណ្ឌ Champions League នៅលើទឹកដីក្រុម AC Milan លោក Simeone បានប្រាប់សន្និសីទសារព័ត៌មាន៖ «យើងកំពុងតែស្ថិតក្នុងរដូវកាលមួយដែលក្រុមច្រើនត្រូវតែស្គាល់យើង ហើយពួកគេកំពុងតែធ្វើការដោយផ្អែកទៅលើភាពខ្លាំងរបស់យើង»។ រយៈពេល២ថ្ងៃ ក្រោយពីក្រុម Atletico បានរងបរាជ័យក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុម Alaves ដែលជាការរងបរាជ័យជាលើកដំបូងរបស់ពួកគេក្នុងយុទ្ធនាការនេះ លោក Simeone បានឲ្យដឹងថា៖ «យើងត្រូវតែបង្កើតឲ្យមានការវិវឌ្ឍ ផ្លាស់ប្តូរ និងសម្លឹងរកមធ្យោបាយផ្សេង នៅពេលដែលស្ថានភាពទាំងនេះ កើតឡើង»។ Atletico បានកត់ត្រាជ័យជម្នះត្រឹមតែ២លើកគត់ ពីការប្រកយត៦លើកចុងក្រោយរបស់ពួកគេ ក្នុងរាល់យុទ្ធនាការទាំងអស់ ហើយការរងបរាជ័យកាលពីថ្ងៃសៅរ៍ គឺជាការប្រកួតលើកទី៣ក្នុងចំណោមការប្រកួត៤លើកដែលពួកគេមិនអាចរកបានគ្រាប់បាល់បញ្ចូលទី។
លោក Simeone បានបន្ថែមទៀតថា៖ «ក្នុងការប្រកួតជាច្រើន ដែលយើងបានលេងជាមួយនឹងក្រុមផ្សេង ហាក់ដូចជាមិនទុកចន្លោះឲ្យយើងឡើយ»។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បានជំរុញឲ្យកីឡាកររបស់លោក រក្សាភាពខ្លាំង និងការស្រេកឃ្លាន ដើម្បីប្រជែងជាមួយនឹងក្រុម Liverpool និង Porto ក្នុងពូល B៕
ប្រភពព័ត៌មាន៖ Channel News Asia