បរទេស៖ កំណត់ត្រាពិភពលោកមិនស្គាល់ចាញ់ ៣៧ប្រកួតរបស់ក្រុមអសូរីអ៊ីតាលីបានឈានដល់ទីបញ្ចប់ខណៈ គូប្រជែងអេស្ប៉ាញបានផ្តួលពួកគេក្នុងការប្រកួតដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅឯទឹកដី San Siro ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Nations League។ទោះបីកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់របស់ UEFA ប៉ុន្តែអេស្ប៉ាញទទួលបានការសងសឹកយ៉ាងពេញចិត្តក្រោយខកបំណងការស៊ុតបាល់កាត់សេចក្តីប៉េណាល់ទីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro ២០២០ របស់ពួកគេខណៈអ៊ីតាលីបានផ្តួលក្រុមរហស្សនាមគោលជល់នៅកីឡដ្ឋាន Wembley។
កីឡាករ Ferran Torres របស់ក្រុមមេឃខៀវ Man. City មានឪកាសរកបានគ្រាប់បាល់២គ្រាប់នៅតង់ទី១ ពីការបញ្ជូនបាល់ របស់ Mikel Oyarzabal ខ្សែបម្រើស្លាប របស់ក្រុមReal Sociedad ទាំង២គ្រាប់ដើម្បីបញ្ជូនក្រុមលោក Luis Enrique ទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យទល់នឹងបែលហ្ស៊ិកឬបារាំង។ អ៊ីតាលីបានបាត់បង់ ប្រធានក្រុម Leonardo Bonucci ក្រោយត្រូវបានបណ្តេញចេញសម្រាប់កាតលឿងលើកទី២ក្រោយ ប៉ះទង្គិចដោយ កែងដៃលើខ្សែបមម្រើ Sergio Busquetsតាំងពីនាទីទី៤២ ។ការរកបានគ្រាប់បាល់វាយបករបស់Lorenzo Pellegrini ក្រោយការបញ្ជូនបាល់វាយបករបស់ Federico Chiesa ក៏នៅតែមិនមានប្រសិទ្ធិភាពតាមស្មើបាននោះឡើយ។
Nations Leagueគឺជាការប្រកួតដ៏គួរអោយចាប់អារម្មណ៏ដែលបណ្តុំទៅដោយកីឡាករដ៏មានទេពកោសល្យ ដែលនិងមកជួបគ្នាបង្ហាញភាពខ្លាំងដូចជាព្រឺត្តការណ៏ World Cup ឬ European Championship ស្របពេល នេះជាលើកទីមួយដែលអ៊ីតាលីចាញ់ការប្រកួត នៅទឹកដីកំណើតរបស់ខ្លួនគិតចាប់តាំងពីឆ្នាំ ១៩៩៩៕
ប្រភពព័ត៍មាន៖ BBC